ភ្នំពេញ ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានធ្វើការបកស្រាយថា កម្មករ-កម្មការិនី ជាច្រើនរូបនាំគ្នាសម្រុកចេញ ពីកន្លែងធ្វើការងាររបស់ខ្លួន កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយសារមកពីពួកគាត់ យល់ច្រឡំស្មានថា ក្រុមគ្រូពេទ្យមកយកសំណាកពួកគាត់ ក្រោយរោងចក្រក្បែរនោះ មានកម្មករឆ្លងជំងឺកូវីដ១៩ ។ អភិបាលខេត្តស្វាយរៀងបន្ដថា ការសម្រុកចេញពីកន្លែងការងារនោះ ក៏ស្របពេលពួកគាត់...
ស្វាយរៀង ៖រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១បានជម្រាបជូនដល់ លោកនាយកក្រុមហ៊ុនកាស៊ីណូក្នុងខេត្តស្វាយរៀង ដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងសុខាភិបាល ស្ដីពីការផ្អាកសកម្មភាព អាជីវកម្មគ្រប់ប្រភេទ ដែលកំពុងដំណើរការនៅក្នុងកាស៊ីណូជាបណ្ដោះអាសន្ន។ សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា លោកនាយកក្រុមហ៊ុន កាស៊ីណូក្នុងខេត្តស្វាយរៀងដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួង សុខាភិបាល ជ្រាបថាកន្លងមកក្រុមហ៊ុនកាស៊ីណូរបស់លោកបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួង សុខាភិបាលដើម្បីទទួលបានការអនុញ្ញាតក្នុងការដំណើរការឡើងវិញ នូវអាជីវកម្មរបស់ខ្លួនស្របតាម វិធានសុខាភិបាលនិងគោលការណ៍ប្រតិបត្តិការស្តង់ដារ(SOPs)។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩...