បរទេស៖ទីបំផុតអាកាសចរអេត្យពី Ethiopian Airlines បានសម្រេចក្នុងការហោះហើរជើងហោះហើររបស់ខ្លួនជាមួយនឹង យន្តហោះប្រភេទ Boeing 737 MAX វិញហើយកាលពីថ្ងៃអង្គារម្សិលមិញនេះ។ ការប្រកាសឲ្យហោះហើរឡើងវិញលើកនេះគឺធ្វើឡើងបន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះនេះម្តងកាលពីជិត៣ឆ្នាំមុននិងក្រោយទទួលបានសិទ្ធក្នុងការហោះហើរឡើងវិញពីអជ្ញាធរផង។ រំលឹកដែរថាកាលពីខែមិនាឆ្នាំ២០១៩កន្លងមកជើងហោះហើរមួយដែលធ្វើដំណើរទៅកាន់ Nairobi បានជួយឧប្បទេវហេតុធ្លាក់ភ្លាមក្រោយហោះឡើងបានត្រឹមតែ៦នាទីចេញពីរដ្ឋធានីក្រុង Addis Ababa និងបានសម្លាប់មនុស្សសរុបដល់ទៅ១៥៧នាក់បូករួមទាំងពីឡុតទាំងអស់ផង។ ហេតុការណ៍នេះបានកើតឡើងនៅក្រោយពេលតែ៥ខែប៉ុណ្ណោះនៃហេតុការណ៍ធ្លាក់យន្តហោះម៉ូដេលដូចគ្នានេះនៅឥណ្ឌូនេស៊ីដែលបានសម្លាប់មនុស្សរហូតទៅដល់១៨៩នាក់៕ ប្រែសម្រួល៖ស៊ុនលី
New York៖ រដ្ឋបាលអាកាសចរណ៍ សហព័ន្ធបាននិយាយថា យន្ដហោះដឹកទំនិញប៊ូអ៊ីង ៧៣៧ ដែលមាននាវិកពីរនាក់ជិះនៅលើនោះ បានបង្ខំឱ្យចុះចតបន្ទាន់នៅលើទឹក នៃកោះ Honolulu កាលពីថ្ងៃសុក្រ បន្ទាប់ពីអ្នកបើកយន្តហោះ បានរាយការណ៍ពីបញ្ហាម៉ាស៊ីន។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាមេរិកបានរាយការណ៍ថា អ្នកទាំងពីរនាក់ដែលស្ថិតនៅលើយន្តហោះ គឺក្នុងស្ថានភាពធ្ងន់ធ្ងរ។...
បរទេស ៖ ក្រុមហ៊ុនអាកាសចរណ៍ អាមេរិក United Airlines នៅសប្តាហ៍នេះបានប្រកាសថា ខ្លួននឹងធ្វើការបញ្ជាទិញយន្តហោះ ចំនួនដល់ទៅ២០០គ្រឿង មានតម្លៃសរុបរាប់ពាន់លានដុល្លារ ពីក្រុមហ៊ុនផលិត យន្តហោះ Boeing និង Airbus ។ ប្រភពដដែលបានឲ្យដឹងទៀតថា យន្តហោះរបស់ Boeing ប្រភេទ 737 MAX...