ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងមកថា ចាប់ពីថ្ងៃទី៧-១៣កក្កដា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង។ ក្នុងនោះ ក្រសួងក៏បានឲ្យពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្នជាពិសេសអ្នករស់នៅ តំបន់មាត់សមុទ្រ ៕
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអញ្ជើញមេដឹកនាំពិភពលោកចំនួន ៤០រូប ឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលជាក់ស្តែង ស្តីពីការប្រែប្រួលអាកាសធាតុនៅថ្ងៃទី២២ និង ២៣ ខែមេសាខាងមុខនេះ ហើយមេដឹកនាំចិន និងរុស្ស៊ី ក៏ត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងកិច្ចប្រជុំនេះផងដែរ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា កិច្ចប្រជុំកំពូលនេះនឹងក្លាយជា“ ព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅលើផ្លូវឆ្ពោះទៅសន្និសីទ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាព កម្រិតសម្ពាធទាបខ្សោយជាមួយ ការប្រែប្រួលនៃទិសខ្យល់ដោយ លាយឡំភ្លៀងធ្លាក់ផងដែរចាប់ពីថ្ងៃទី២៤ កុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី២២-២៥ °C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦ °C ធ្វើឲ្យមានភ្លៀងពីផ្សែងក្រូច ទៅខ្សោយ។ សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានសាទរចំពោះការចូលរបស់ សហរដ្ឋអាមេរិកឡើងវិញទៅក្នុង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងបានអំពាវនាវឱ្យមាន សកម្មភាពជាសកល ដើម្បីសម្រេចបាននូវការបំភាយ ដល់កម្រិតសូន្យនៅឆ្នាំ២០៥០ ។ លោកអគ្គលេខាធិការបានប្រាប់ ព្រឹត្តិការណ៍ពិតមួយថា“ ថ្ងៃនេះ គឺជាថ្ងៃនៃក្តីសង្ឃឹម ព្រោះសហរដ្ឋអាមេរិកចូលរួម ជាផ្លូវការកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះជាដំណឹងល្អ សម្រាប់សហរដ្ឋអាមេរិក...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ កុម្ភៈនេះបានឲ្យដឹងថា ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់នឹងបណ្ដាលឲ្យ បណ្ដាខេត្តមួយចំនួននៅកម្ពុជា កើតមានខ្យល់កន្ត្រាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ បាននិងកំពុងមានឥទ្ធិពល មកលើព្រះរាជាណាចក្រកម្ពុជា ពេញក្នុងមួយសប្តាហ៍នេះ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C– សីតុណ្ហភាពអតិបរមា...