ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរណ៍ នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ឲ្យបានល្អ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរណ៍ស្ពានអាកាសថ្មីបន្ថែមមួយខ្សែទៀត ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨នាទីព្រឹកតទៅ ។ ស្ពាននេះមានប្រវែង២០០ម៉ែត្រ ទទឹង៥,២០ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរណ៍ពីមហាវិថីចោមចៅ ឡើងលើស្ពានអាកាសកំណោង រួចបត់ឆ្វេងទៅភ្ជាប់ចរាចរណ៍ ឆ្ពោះទៅផ្លូវជាតិលេខ៣...
ភ្នំពេញ ៖រដ្ឋបាល រាជធានី ភ្នំពេញ បានសេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅរាជធានីភ្នំពេញ ដោយកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០នាក់ ក្នុងមួយពិធី ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ៕
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ។ ការបង្កើតនេះក្រោយពីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបាន អាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត រៀបចំចាត់ចែង សំអាតអនាម័យ បរិស្ថានក្នុងសាលានានា នៅមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន...
អាជ្ញាធររាជធានី អនុញ្ញាតិ ឲ្យភោជនីយដ្ឋាន និងអាហារដ្ឋាន ដែលធានាបាន វិធានការសុវត្ថិភាពផ្នែកសុខាភិបាល បើកដំណើរការជាប្រក្រតី
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលីស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជំរុញឲ្យពង្រឹងការអនុវត្ត វិធានរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះមិនអនុញ្ញាតឲ្យជួបជុំពពាក់ពពូន ផឹកស៊ីនៅទីសាធារណៈជាដាច់ខាត ។ ក្នុងកិច្ចប្រជុំនោះដែរ លោកក៏បានសង្កត់ធ្ងន់ថា ក្រៅពីមិនអនុញ្ញាតឲ្យបើកការ៉ាអូខេ...
ភ្នំពេញ៖ រដ្ឋបាលសាលារាជធានី នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើនឡើងថ្មី ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែមិថុនា...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានសហការ ជាមួយក្រុមការងារ និងក្រុមគ្រូពេទ្យកំពុងសម្រុកចាក់វ៉ាក់សាំងឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់លឿង ចំនួន៣ខណ្ឌ បន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ។ ការបង្កើតឲ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំងដល់ពលរដ្ឋរស់នៅក្នុងតំបន់លឿង៣ខណ្ឌបន្ថែមទៀតនេះ ធ្វើឡើងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយកំណត់យកខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ចាប់ផ្តើមពីថ្ងៃ២៥ឧសភា ដល់៧ មិថុនាមានរហូតដល់ចំនួន ២០ទីតាំង ។ សូមរំលឹកថា...
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២០១នាក់ ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩ ។ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានប្រាស្រ័យទាក់ទង ជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ ជូនអាជ្ញាធរមូល និងរូសរាន់ទៅ យកសំណាក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការរីករាលដាល ជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរ ងាយស្រួលជាងមុន ខណៈដែរការឆ្លងរាលដាល ជំងឺកូវីដ-១៩ បានថយចុះ ពីចំនួនជាង៥០០នាក់ មកនៅត្រឹមជាង២០០នាក់ ក្នុងមួយថ្ងៃ ហើយការបង្រួមនេះ អាចបង្រួមមកត្រឹម បិទខ្ទប់លំនៅដ្ឋាន ដោយមិនបិទ ភូមិ...