បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសសហភាពអារ៉ាប់រួមបាននិយាយថា ការទិញយន្តហោះចម្បាំង Rafale របស់បារាំង នឹងបំពេញបន្ថែមលើកិច្ចព្រមព្រៀងគ្រោងទុករបស់ខ្លួន ក្នុងការទិញយន្តហោះចម្បាំង F-35 របស់អាមេរិក ដែលបានមានភាពយឺតយ៉ាវ ដោយសារតែក្តីព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញចំណងមិត្តភាពសហភាពអារ៉ាប់រួមជាមួយចិន។ ប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រនេះ កាលពីថ្ងៃសុក្រ បានបញ្ជាទិញយន្តហោះចម្បាំង Rafales ដែលផលិតដោយក្រុមហ៊ុន Dassault Aviation ចំនួន៨០គ្រឿង និងឧទ្ធម្ភាគចក្រយោធា Caracal...
បរទេស៖សហភាពអារ៉ាប់ UAE កាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការប្រកាសគូសបញ្ជាក់អំពីផែនការក្នុងការផ្តល់ជំនួយដល់កិច្ចការងារវិនិយោគនៅក្នុងប្រទេសតួកគីដែលនឹងមានទហំទឹកប្រាក់រហូតទៅដល់១០ពាន់លានដុល្លារខណៈដែលប្រទេសទាំងពីរក៏បានឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនផងដែរនៅក្នុងថ្ងៃដដែលនេះ។ កិច្ចព្រមព្រៀងជាច្រើនបួករួមទាំងកញ្ចប់ថវិកាជំនួយដ៏ធំនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃទស្សនកិច្ចថ្នាក់កំពូលដោយមេដឹកនាំរបស់សហភាពអារ៉ាប់ទៅកាន់ប្រទេសតួកគីដែលជាអតីតមិត្តភ័ក្តចាស់និងមិនធ្លាប់មានឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មូលនិធីនេះត្រូវបានគេជឿជាក់ថានឹងយកទៅប្រើប្រាស់ផ្តោតសំខាន់ទៅលើវិស័យយុទ្ធសាស្ត្រមួយចំនួនដូចជាថាមពលចំណីអាហារនិងសុខភាពផងដែរខណៈដែលដំណើរទស្សនកិច្ចនេះក៏ត្រូវបានគេមើលឃើញថានឹងក្លាយទៅជាផលចំណេញដល់នយោបាយរបស់លោកប្រធានាធីបតីតួកគីដែលកំពុងតែធ្លាក់ចុះប្រជាប្រិយភាពប៉ុន្តែកាន់តែកៀកទៅនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណិត្តថ្មីផងនោះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ កងកម្លាំងចម្រុះអារ៉ាប់ តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារ តាមដែនអាកាស ទៅលើគោលដៅ យោធានានា ដែលជា របស់ពួកឧទ្ទាមហូធី នៅក្នុងទីក្រុងសាណាអា ប្រទេសយេម៉ែន នាព្រឹកថ្ងៃអាទិត្យនេះ។ ដោយលើកឡើង ពីប្រភពនៅយេម៉ែន ទីភ្នាក់ងារសារព័ត៌មាន Al Arabiya បានរាយការណ៍ថា ការវាយប្រហារនោះ បានផ្តោតគោលដៅ លើទីតាំងនានា...