ព័ត៌មានជាតិ
ករណីចូលកាប់ និងចាក់សម្លាប់ មនុស្សដល់ក្នុងផ្ទះ នៅខណ្ឌជ្រោយចង្វារ ផ្តើមចេញពី ទំនាស់ពាក្យសម្តីតូចតាច
អណ្តាតជាអាថ៌កន្លង បានសុខទុក្ខផងដោយសារអណ្តាត កំហឹងទល់កំហល់ ដល់ទីបំផុត នឹងក្លាយជាសោកនាដកម្មបំផ្លាញទាំងអ្នកដទៃ បំផ្លាញទាំងខ្លួនឯង ជាក់ស្តែង ករណីឃាតកម្ម កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ ជីវិត និង០២នាក់ទៀតផ្សេងទៀត រងរបួសធ្ងន់ធ្ងរ បង្កឡើងដោយជនសង្ស័យ០៦នាក់ បានចូលទៅកាប់និងចាក់សម្លាប់ ដល់ក្នុងផ្ទះ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ...