ដោយអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះ សួរសុខទុក្ខ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារ មណ្ឌលសម្រាកព្យាបាល...
ប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបង្ក្រាបក្រុមចោរចូលជំរិតនិងប្លន់សម្លាប់ បានទាន់ពេលវេលា ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមបញ្ជាផ្ទាល់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងសម្តែងការអបអរសាទរយ៉ាងក្រៃលែង ចំពោះលទ្ធផលនៃការបង្ក្រាបនេះ។ ក្រោយពេលបេសកកម្មរបស់អាវុធហត្ថរាជធានីភ្នំពេញ...
ក្រៅពីបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួន ក្នុងការ បង្កា ទប់ស្កាត់ និង បង្ក្រាប បទល្មើស ការពារសន្តិសុខ សុវត្ថិភាពសង្គម អាវុធហត្ថរាជធានីភ្នំពេញ ក៏តែងតែឆ្លៀតចូលរួម ផ្សារភ្ជាប់មនោសញ្ចេតនា ជួយដល់ពលរដ្ឋ ជាញឹកញាប់ ប្រកបដោយភាព ស្និតស្នាលកក់ក្តៅ បង្កប់នូវសេចក្តីស្រឡាញ់យ៉ាងទូលំទូលាយ។ នៅរៀងរាល់ឆ្នាំ នាឱកាសថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ថ្ងៃទី១៤កុម្ភ: ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញមួយក្រុម ដឹកនាំដោយលោកវរសេនីយ៍ឯក...
ជាញឹកញាប់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តែងតែបង្ក្រាប ករណីឆបោកឲ្យផ្ញើលុយតាមវីង និងឆបោកតាមវិធីផ្សេងៗ បានជាហូរហែរ និងតែងតែធ្វើការអំពាវនាវផ្សព្វផ្សាយជាប់ជាប្រចាំ ដើម្បីជៀសវាងជនល្មើសយកល្បិចដដែលនេះ ទៅបោកប្រាស់អ្នកផ្សេងទៀតបាន ប៉ុន្តែទោះបីជាមានការអំពាវនាវនិងផ្សព្វផ្សាយយ៉ាងណា ក៏គេសង្កេតឃើញថា នៅតែមានជនរងគ្រោះមួយចំនួន នៅតែចាញ់បោកល្បិចចោរទាំងនេះជាដដែលៗ។ ម្យ៉ាងទៀតលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញមុខអំពាវនាវដោយផ្ទាល់ សូមឲ្យបងប្អូនប្រជាពលរដ្ឋតោងមានការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំមានចិត្តលោភលន់...