បរទេស៖ បេសកជន របស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយថា សហរដ្ឋអាមេរិក គួរតែផ្តោតលើការផ្តល់សំណង ដល់ប្រជាជនអាហ្វហ្គានីស្ថាន សម្រាប់រយៈពេល ២០ ឆ្នាំនៃ “ការកាន់កាប់ដោយគ្មានន័យ” ជាជាងការចោទប្រកាន់ អ្នកផ្សេងទៀតថា មិនបានជួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា...
កាប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីបានលើកឡើងកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំង បានបង្កជាគ្រោះទឹកជំនន់ភ្លាមៗ នៅក្នុងខេត្ត Logar ភាគខាងកើត នៃប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់ មនុស្សយ៉ាងហោច ណាស់២០នាក់ និងបំផ្លាញផ្ទះសម្បែង ជាង៣.០០០ខ្នង ។ការិយាល័យអភិបាល ខេត្តបានឲ្យដឹងថា...
អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីសុខាភិបាល ក្នុងតំបន់បានឲ្យដឹង នៅថ្ងៃពុធនេះថា កុមារអាហ្វហ្គានីស្ថាន ច្រើនរហូតដល់ទៅ ១,៥០០នាក់បានឆ្លងជំងឺអាសន្នរោគ (រាគរូស) ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ នៅក្នុងខេត្ត Takhar ភាគខាងជើងរបស់ប្រទេស ។ លោក Hafizullah Atefi ដែលទទួលបន្ទុកផ្នែកពេទ្យកុមារ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃអង្គារបានស្តីបន្ទោសសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ ចំពោះការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន រយៈពេលពីរទសវត្សរ៍របស់ពួកគេ ដោយលើកឡើងថា វត្តមានរបស់ពួកគេនៅក្នុងប្រទេសនេះ បានគ្មានអ្វីក្រៅពីការសម្លាប់ និងការបំផ្លិចបំផ្លាញនោះឡើយ។ លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុង កិច្ចប្រជុំមួយជាមួយនឹងដំណើរទស្សនកិច្ច របស់ប្រធានគណៈកម្មាធិការសេនាធិការចម្រុះ របស់ប្រទេសប៉ាគីស្ថាន Nadeem Raza នៅទីក្រុង Tehran...
អាហ្វហ្គានីស្ថាន៖ មន្ត្រីខេត្តម្នាក់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃពុធ បានកើនឡើងដល់ជាង ១០០០ នាក់ ខណៈមនុស្សជាង ១៥០០នាក់បានរងរបួស ដោយបន្ថែមចំនួនអ្នកស្លាប់ និងរបួសអាចនឹងកើនឡើងបន្ថែមទៀត។ លោក Mohammad Amin Haddifa ប្រធាននាយកដ្ឋានព័ត៌មាន និងវប្បធម៌ខេត្តបានឲ្យដឹងថា “មនុស្សជាង ១០០០នាក់បានស្លាប់ និង ១៥០០នាក់...
យូអិន៖ អង្គការសហប្រជាជាតិ បានថ្កោលទោសមេដឹកនាំ តាលីបង់អាហ្វហ្គានីស្ថាន ចំពោះការបញ្ជាឱ្យស្ត្រីបិទមុខ របស់ពួកគេនៅទីសាធារណៈ ដែលជាការរឹតបន្តឹងចុងក្រោយបង្អស់ ដែលកើនឡើងដែលបានជំរុញឱ្យ មានប្រតិកម្មតបតពីសហគមន៍អន្តរជាតិ និងប្រជាជនអាហ្វហ្គានីស្ថានជាច្រើន។ ក្រសួងរបស់តាលីបង់ សម្រាប់ការផ្សព្វផ្សាយគុណធម៌ និងការការពារអនុបានបោះផ្សាយក្រឹត្យមួយ ពីមេដឹកនាំកំពូលនៃចលនាគឺ Hibatullah Akhundzada ក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃសៅរ៍។ UNAMA ដែលជាបេសកកម្មរបស់ អង្គការសហប្រជាជាតិ ប្រចាំនៅអាហ្វហ្គានីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថា វត្តមានរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននាំឱ្យមានការបំផ្លិចបំផ្លាញ និងការសម្លាប់រង្គាល នៅក្នុងប្រទេសអាស៊ី នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតី។ ធ្វើការកត់សម្គាល់នៅក្នុងជំនួប ជាមួយឯកអគ្គរដ្ឋទូតឡាតវីប្រចាំនៅអ៊ីរ៉ង់ លោក Raisi បានលើកឡើងថា អ៊ីរ៉ង់ប្រឆាំងនឹងទង្វើណាមួយ ដែលនឹងនាំពិភពលោក ឆ្ពោះទៅរកឯកតោភាគីនិយម និងសង្រ្គាម...
កាប៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ថា រដ្ឋាភិបាលបានឲ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈនៃរដ្ឋាភិបាលចាំផ្ទះអាហ្វហ្គានីស្ថាន បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងនៅទូទាំងប្រទេសគិតត្រឹមថ្ងៃចន្ទ ។ រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងទូទៅលើកទី២ក្នុងឆ្នាំ២០២២ ដែលមានគោលបំណងចាក់វ៉ាក់សាំងកុមារចំនួន៩,១លាននាក់ដែលមានអាយុក្រោម៥ឆ្នាំ” ។ រដ្ឋាភិបាលបានឲ្យដឹងថា ខេត្តនានារួមមាន Bamyan, Daykundi និង Ghor ក៏ដូចជាស្រុកមួយចំនួននៃខេត្ត Ghazni និង...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ថា មនុស្សម្នាក់ត្រូវបានគេអះអាងថា បានស្លាប់និង១៤នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីមានករណីបំផ្ទុះនៅមុខវិហារឥស្លាមធំមួយនៅភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន ។ ប្រធានសុខភាពខេត្ត លោក Mohammad Asif Qanet បានលើកឡើងឲ្យដឹងនៅថ្ងៃសុក្រនេះ ។ លោក Qanet បានលើកឡើងថា អ្នកស្លាប់និងអ្នករបួស១៤នាក់ ដែលក្នុងនោះម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីការបំផ្ទុះដែលបានកើតឡើងនៅច្រកទ្វារសំខាន់នៃវិហារអ៊ីស្លាមក្នុងទីក្រុង...
កាប៊ុល៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ពលរដ្ឋជាស្ត្រីជនជាតិអាហ្គានីស្ថានជាច្រើនរយនាក់បានចូលរួម នៅក្នុងបាតុកម្មមួយនៅរដ្ឋធានីក្រុងកាប៊ុលដើម្បីប្រឆាំងទៅនឹង ការបង្កកទ្រព្យសម្បត្តិ របស់អាហ្គានីស្ថានដោយសហរដ្ឋអាមេរិក។ គួរឲ្យដឹងដែរថា ចាប់តាំងតែពីពេលបាន ធ្លាក់ចូលទៅក្នុងការដឹកនាំ របស់ក្រុមតាលីបង់មកសេដ្ឋកិច្ចរបស់អាហ្គានីស្ថាន ត្រូវបានជាប់គាំងយ៉ាងខ្លាំង ជាពិសេសទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់ខ្លួន ប្រមាណជា៩ពាន់លានដុល្លារ ត្រូវបានរារាំងដោយសហរដ្ឋអាមេរិកព្រមទាំងការលប់ចោល នូវជំនួយដែលមានតម្លៃ រាប់រយលានដុល្លារផ្សេងទៀតផង។ បាតុករជាស្ត្រីទាំងនោះ បាននាំគ្នាកាន់បដាដោយសរសេរថា ការបង្កកទ្រព្យសម្បត្តិរបស់អាហ្គានីស្ថាន គឺជាសកម្មភាព...