បរទេស៖ កងកម្លាំងយោធានៃប្រទេសជប៉ុនឬ GSDF បានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញនេះបើកដំណើរការសមយុទ្ធរវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលមានរយៈពេល៣សប្តាហ៍មួយ នៅក្នុងមូលដ្ឋានទ័ពស្ថិតនៅលើកោះអូគីណាវ៉ា។ គោលបំណងសំខាន់នៃសមយុទ្ធយោធា ធ្វើឡើងដើម្បីអាចផ្តល់សមត្ថភាពការពារខ្លួន ក្នុងលក្ខខណ្ឌណាមួយដែលមានករណីវាយប្រហារពីសំណាក់ប្រទេស ជាសត្រូវហើយជឿជាក់ថា គឺជាប្រភេទសមយុទ្ធមិនធ្លាប់ មានឡើយកាលពីពេលកន្លងមករវាងប្រទេសទាំងពីរ។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo News បានឲ្យដឹងថាសមយុទ្ធយោធា នេះគឺជាសមយុទ្ធយោធា ទ្រង់ទ្រាយបំផុតមួយសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក រវាងមហាយក្សទាំងពីរ ដែលវានឹងបន្តធ្វើឡើងរហូតដល់ថ្ងៃទី២៥ខែមិនា។ គួរឲ្យដឹងដែរថា...
តូក្យូ៖ ឯកសារបញ្ជាក់ថា កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធផ្ទុកអាវុធនុយក្លេអ៊ែរយ៉ាងតិច ១៥០ដង នៅអូគីណាវ៉ាក្នុងឆមាសទីមួយនៃឆ្នាំ១៩៥៧ មិនឆ្ងាយពីតំបន់ស៊ីវិលនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ របាយការណ៍ប្រចាំ ឆ្នាំ១៩៥៥-១៩៦៤ ដោយផ្នែកអាកាសទី ៣១៣ បានបង្ហាញថា អូគីណាវ៉ាដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់អាមេរិកនៅពេលនោះ ត្រូវបានប្រើជាមូលដ្ឋានយុទ្ធសាស្ត្រ ដ៏សំខាន់សម្រាប់យោធា ដើម្បីត្រៀមសម្រាប់ការប្រើប្រាស់ អាវុធនុយក្លេអ៊ែរនៅអាស៊ី ពេលមានសង្គ្រាមត្រជាក់។ យោងតាមរបាយការណ៍ឆ្នាំ១៩៥៧...