បរទេស៖ប្រទេសចិនប្រទេសអ៊ីរ៉ង់និងប្រទេសរុស្សីត្រូវបានកាសែតបរទេសចេញផ្សាយនៅថ្ងៃនេះកំពុងត្រៀមរៀបចំផែនការក្នុងការធ្វើសមយុទ្ធយោធាកងទ័ពជើងទឹករួមគ្នាមួយនាពេលខាងមុខដើម្បីអាចប្រឈមមុខទៅនឹងសំពាធដោយសារអាមេរិកបាន។ កងកម្លាំងកងទ័ពជើងទឹករបស់រុស្សីប្រចាំតំបន់ប៉ាស៊ីហ្វិកបានបញ្ជាក់ថាកងកម្លាំងកងទ័ពជើងទឹកដែលមានរួមទាំងនាវាបំពាក់អាវុធមីស៊ីលនាវាប្រឆាំងនាវាមុជទឹកបានចុះចតរួចជាស្រេចនៅនឹងផែសមុទ្ររបស់អ៊ីរ៉ង់ដែលមានស្ថិតនៅក្នុងឈូងសមុទ្រហ្គោហ្ល្វ Chabahar។ ប្រភពដដែលបានបញ្ជាក់នៅថ្ងៃអង្គារម្សិលមិញថាមន្ត្រីប្រតិភូតំណាងឲ្យប្រទេសទាំងបីនឹងធ្វើការពិភាក្សាគ្នាតាមវិដេអូដើម្បីអាចត្រៀមរៀបចំព្រឹត្តិការណ៍នេះឡើងប៉ុន្តែដោយមិនទាន់បញ្ជាក់ពីព័ត៌មានលំអិតបន្ថែមឡើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានធ្វើការទិះតៀនចំៗ ទៅលើ ដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រី ក្រសួងការបរទេសអ៊ីស្រាអ៊ែល ទៅកាន់ប្រទេសបារ៉ែន កាលពីប៉ុន្មាន ថ្ងៃចុងក្រោយនេះ ។ លោក Amir...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian និងសមភាគីរុស្ស៊ីលោក Sergei Lavrov បានពិភាក្សាអំពីបញ្ហានានា រួមមានទំនាក់ទំនងទ្វេភាគី ស្ថានភាពបច្ចុប្បន្ននៅអាហ្វហ្គានីស្ថាន និងកិច្ចពិភាក្សានុយក្លេអ៊ែរ។ ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ អ្នកការទូតទាំងពីរ បានគូសបញ្ជាក់ពីតម្រូវការ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅលើឆាកអន្តរជាតិ ជាពិសេសទាក់ទងនឹង ប្រទេសអាហ្វហ្គានីស្ថាន ដែលស្ថានភាពបច្ចុប្បន្នកំពុង ធ្លាក់ចុះខ្លាំងក្រោយមានការ...
តេអេរ៉ង់៖ លោក Kianoush Jahanpour អ្នកនាំពាក្យនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី នឹងចាប់ផ្តើមផលិតវ៉ាក់សាំង Sputnik V នៅប្រទេសអ៊ីរ៉ង់ នៅមុនថ្ងៃទី២០ ខែមីនា។ លោក Jahanpour ត្រូវបានស្រង់សម្តីដោយទូរទស្សន៍រដ្ឋ ដោយបានលើកឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខាងលើនេះនឹងត្រូវផលិត នៅក្នុងក្រុមហ៊ុនឱសថរបស់អ៊ីរ៉ង់...