យេរ៉ូសាឡឹម៖ ទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ថា ក្រសួងសុខាភិបាល អ៊ីស្រាអ៊ែល បានប្រកាសកាលពីថ្ងៃចន្ទថា ការធ្វើតេស្តរកមេរោគកូវីដ-១៩ តាមម៉ាស៊ីន PCR ដោយសេរី និងដោយស្ម័គ្រចិត្ត នឹងត្រូវបានផ្តល់ ជូនដល់អ្នកដំណើរ ដែលចូលមកក្នុងអាកាសយានដ្ឋាន អន្តរជាតិ Ben Gurion ចាប់ផ្តើមថ្ងៃពុធនេះ ។ ក្រសួងបានពន្យល់ថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan និងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Yair Lapid បានបើកជំនួបពិភាក្សាគ្នាមួយតាមទូរស័ព្ទ កាលពីថ្ងៃម្សិលមិញនេះបន្ទាប់ពី ប្រទេសទាំងពីរបានដាក់ការ សម្រេចចិត្តរួមគ្នាថា នឹងរៀបចំឡើងវិញនូវ ទូតតំណាងប្រទេសជាលើកដំបូង ចាប់តាំងតែពីឆ្នាំ២០១៨ ។ នៅអំឡុងនៃកិច្ចពិភាក្សា តាមទូរស័ព្ទនេះផងដែរលោក Erdogan...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ថា អ្នកនាំពាក្យរបស់លោក Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ឲ្យដឹងកាលពីថ្ងៃអាទិត្យ បានស្វាគមន៍ ពីការប្រកាសបទឈប់បាញ់ នៅតំបន់ហ្គាហ្សា និងអ៊ីស្រាអ៊ែល ។ លោក Stephane Dujarric បានថ្លែងថា លោក Guterres...
បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាទីបំផុត ប្រទេសអ៊ិស្រាអ៊ែល បានប្រកាស អនុវត្តតាមបទឈប់បាញ់គ្នាហើយ ជាមួយនឹងកងកម្លាំងអ៊ីស្លាម ប៉ាឡេស្ទីន PIJ ចាប់ពីយប់ម៉ោង១១និង៣០នាទី តទៅ។ កិច្ចព្រមព្រៀង នៃបទឈប់បាញ់នេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្រោយពេល ដែលនៃការវាយប្រហារយ៉ាងខ្លាំងក្លា ដាក់គ្នា អស់រយៈពេល៣ថ្ងៃចុងក្រោយមកនេះ ដែលមានរួមទាំងការវាយប្រហារ...
បរទេស ៖ ក្រុមកងកម្លាំងអ៊ីស្លាម បាឡេស្ទីន ដែលត្រូវបានគេស្គាល់ឈ្មោះថា PIJ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការបាញ់រះនូវគ្រាប់រ៉ូក្កែត របស់ខ្លួន ដល់ទៅ ១០០គ្រាប់ ចូលទៅក្នុងទឺកដីអ៊ីស្រាអ៊ែល ហើយថែមទាំងព្រមានថា នឹងមានការវាយប្រហារធ្ងន់ធ្ងរ ជាងនេះថែមទៀតផងប្រសិនបើអ៊ីស្រាអ៊ែល នៅតែបន្តសកម្មភាព។ គួរឲ្យដឹងដែរថា ការវាយប្រហារដោយរ៉ូក្កែតនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអ៊ែល បានបើកការវាយប្រហារ តាមអាកាសសម្លាប់ មេបញ្ជាការជាន់ខ្ពស់ម្នាក់...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអ៊ីស្រាអ៊ែល លោក Benny Gantz កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថាប្រទេសរបស់លោក អាចនឹងបើកការវាយប្រហារត្រង់ៗ ទៅលើប្រទេសអ៊ីរ៉ង់ ប្រសិនបើមានករណីណាមួយ ល្មើសទៅនឹងច្បាប់អន្តរជាតិ ស្តីពីកម្មវិធីនុយក្លេអ៊ែរ នៅទីនោះកើតមានឡើង។ លោករដ្ឋមន្ត្រីរូបនេះ បានធ្វើការលើកឡើងទៀតដែរថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺជាអ្វីដែលយើងហៅថា ជាបញ្ហារបស់សកលលោកទាំងមូលឬ Global Problem ហើយលោកបានថែមទាំងធ្វើការរិះគន់ ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ទៀតផងដែរ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេមើលឃើញថា គឺជាអ្នកដែលទទួលបានការសរសើរជាងគេនៅក្នុងការសម្រេចចិត្តថ្មីមួយ ដោយអារ៉ាប៊ីសាអូឌីតដែលបានប្រកាសនឹង បើកដែនអាកាសរបស់ខ្លួន សម្រាប់ការហោះហើរទាំងឡាយទាំងចេញ និងចូលប្រទេសអីស្រាអ៊ែល។ ប្រធានាធីបតីអាមេរិករូបនេះ ក៏បានលើកឡើងដែរថា ការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីត នឹងជួយលើកកំពស់កាន់តែខ្លាំងឡើងចំពោះស្ថេរភាពក្នុងតំបន់មជ្ឈឹមបូព៍ា តាមរយៈការដាក់បញ្ចូលអ៊ីស្រាអ៊ែល ឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងប្រទេសអ្នកជិតខាង។ លោក Biden បាននិយាយបែបនេះថា នៅថ្ងៃនេះខ្ញុំនឹងក្លាយទៅជាប្រធានាធិបតីដំបូងគេ របស់សហរដ្ឋអាមេរិក...
យេរ៉ូសាឡឹម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាប់ផ្តើមដំណើរទស្សនកិច្ច នៅមជ្ឈិមបូព៌ាក្នុងប្រទេសអ៊ីស្រាអ៊ែល ជាកន្លែងដែលភាគីទាំង២ បានប្តេជ្ញាថា នឹងធ្វើឱ្យស៊ីជម្រៅ សមាហរណកម្មរដ្ឋជ្វីហ្វនៅក្នុងតំបន់ ខណៈដែលពួកគេប្រឈមមុខ នឹងសត្រូវរួមរបស់អ៊ីរ៉ង់ ។ លោក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែលនិងអាមេរិកបានឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ លើភាពជាដៃគូថ្មីទៅលើវិស័យធ្វើទំនើប កម្មបច្ចេកវិទ្យាដែលរួមមានទាំង ការត្រៀមខ្លួនសម្រាប់វិរុសរាតត្បាត និងបច្ចេកវិទ្យាឆ្លាតវ៉ៃនិងបញ្ហាប ម្រែបម្រួលអាកាសធាតុផងដែរ។ ប៉ុន្មានម៉ោងមុនការមកដល់ប្រទេសលោកប្រធានាធិបតីអាមេរិក Joe Biden នៅក្នុងប្រទេសអ៊ីស្រាអ៊ែល នោះលោកនាយករដ្ឋមន្ត្រី Yair Lapd បានប្រកាសប្រាប់រួចទៅហើយ អំពីយុទ្ធសាស្ត្រថ្មីនៃកិច្ចប្រជុំជាមួយនឹងលោក Biden ដែលនឹងអាចនាំឲ្យទំនាក់ទំនងរវាងប្រទេស ទាំងពីរឡើងដល់មួយកម្រិតថែមទៀត។ គួរឲ្យដឹងដែរថាភាពជាដៃគូនឹងផ្តោតលើការត្រៀមខ្លួន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Yair Lapid និងប្រធាននាធិបតីតួកគីលោក Recep Tayyip Erdogan បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីបញ្ជាក់ពីបំណង ចង់បង្កើនទំនាក់ទំនង ឲ្យកាន់តែប្រសើរឡើងវិញ រវាងប្រទេសទាំងពីរ។ ប្រភពដដែលបានបន្តទៀតថា មេដឹកនាំទាំងពីរ ក៏បានព្រមព្រៀងគ្នាដែរថា ទំនាក់ទនងរវាងតួគីនិងអ៊ីស្រាអ៊ែល ពិតជាមានសារៈសំខាន់ សម្រាប់វិស័យសន្តិសុខសេដ្ឋកិច្ច ព្រមទាំងស្ថេរភាព...