បរទេស៖ មន្ត្រីអ្នកកាទូតជាន់ខ្ពស់ របស់អ៊ឺរ៉ុបម្នាក់បានធ្វើដំណើរ ទៅបំពេញទស្សនកិច្ចនៅតំបន់ ជួរមុខក្នុងតំបន់អ៊ុយក្រែនខាងកើត ដែលជាកន្លែងមាន ប្រមូលផ្តុំផងដែរទៅដោយ ក្រុមប្រយុទ្ធគាំទ្រដោយរុស្សី។ ដំណើរទស្សនកិច្ចដែលបាន ធ្វើឡើងកាលពីថ្ងៃពុធក៏បាន ជាសញ្ញាក្នុងការបង្ហាញពីការគាំទ្រ និងប្រឆាំងយ៉ាងដាច់ខាត ចំពោះសំពាធដោយរុស្សីផងដែរ ចំពោះបញ្ហាតាមព្រំដែននេះ។ កន្លងមកអ៊ឺរ៉ុបតែងតែព្រមានដែរថា រុស្សីនឹងទទួលផលលំបាក និងការខាតបង់ជាមិនខានប្រសិន បើពួកគេសម្រេចចិត្តក្នុង ការវាយប្រហារមកលើអ៊ុយក្រែន ក្នុងករណីណាមួយនោះ។ គួរឲ្យដឹងដែរថាលោក Josep...
ព្រុចសែល៖ ប៉ុន្មានថ្ងៃមុនថ្ងៃចូល ឆ្នាំសកល បណ្តាប្រទេសនៅអឺរ៉ុបមួយ ចំនួនត្រូវបានបង្ខំឱ្យចាត់វិធានការ តឹងរ៉ឹង ដើម្បីទប់ទល់នឹងការ កើនឡើងករណីឆ្លងជំងឺកូវីដ-១៩ ទម្រង់ថ្មីអូមីក្រុង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។ ករណីកើនឡើង, សម្ពាធម៉ោន នៅប្រទេសបារាំង ចំនួនករណីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ បានឈានដល់ ២០៨,០៩៩ករណី កាលពីថ្ងៃពុធ ដោយបំបែកកំណត់ត្រាកាលពីថ្ងៃអង្គារ និងឈានដល់កម្រិតខ្ពស់ថ្មី...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសរុស្សីនឹងបន្តផ្តល់ជំនួយយោធា ទៅដល់ប្រទេសម៉ាលីដដែលទោះបីជាកំពុងទទួលបានពាក្ យរិះគន់ធ្ងន់ធ្ងរពីសំណាក់បណ្តាប្រទេសលោកខាងលិចក្តី។ ប្រទេសដែលមានរួមដូចជាប្រទេសបារាំងកាណាដា និងប្រទេសអ៊ឺរ៉ុប១៣ ផ្សេងទៀតកាលពីសប្តាហ៍មុនបានប្រកាសថ្កោលទោសយ៉ាង ខ្លាំងចំពោះរដ្ឋាភិបាលក្រុងមូស្គូដែលបានជួយសម្របសម្រួល ដល់ក្រុមយោធាឯកជនពីក្រុមដែលមានការគាំទ្រ ដោយរុស្សីមានឈ្មោះថា Wagner ទៅឲ្យប្រទេសម៉ាលី។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលនៃប្រទេសម៉ាលី បានធ្វើការបដិសេធដាច់ខាតថា មិនបានប្រើប្រាស់វត្តមានរបស់ យោធាឯកជនរបស់រុស្សីឡើយប៉ុន្តែអះអាងថា ពិតជាមានវត្តមានរបស់ក្រុមគ្រូបណ្តុះបណ្តាលរុស្សី នៅក្នុងប្រទេសប៉ុន្តែស្ថិតនៅក្នុងផ្នែក មួយនៃកិច្ចព្រមព្រៀងទ្វេភាគីប៉ុណ្ណោះ នៃប្រទេសទាំងពីរម៉ាលីនិងរុស្សី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ សហភាពអ៊ឺរ៉ុប នៅថ្ងៃចន្ទនេះបានប្រកាស ក្នុងការចែកចាយវ៉ាក់សាំងប្រភេទ Pfizer ប្រមាណជា ២០លានដូស សម្រាប់រយៈពេល ៣ខែដើម ឆ្នាំ២០២២ ខាងមុខនេះទៅឲ្យបណ្តា សមាជិករបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើងដោយ សហភាពអ៊ឺរ៉ុបនេះផងដែរ ក៏បានបញ្ជាក់ដែរថា វ៉ាក់សាំងនេះ នឹងអាចជួយទៅដល់ការ កាត់បន្ថយហនិភ័យនៃ ការរីករាលដាលដ៏លឿន នៃមេរោគថ្មីអូមីក្រុងផងដែរ។ ប្រភពដដែលបានបន្តទៀតថា...
បរទេស៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃអាទិត្យ បានប្រកាសថា មន្ត្រីការទូតជាន់ខ្ពស់មួយរូប ប្រចាំនៅតំបន់អ៊ឺរ៉ុបនឹងត្រូវ ធ្វើដំណើរទៅកាន់ប្រទេសរុស្សី និងអ៊ុយក្រែន ដើម្បីពិភាក្សាអំពីបញ្ហាបង្កើន កម្លាំងយោធារៀងខ្លួន នៅតាមតំបន់ព្រំដែន។ ប្រភពដដែលបានបញ្ជាក់ថា លោកស្រីសាស្ត្រាចារ្យ Dr. Karen Donfried ដែលជាមន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការងារអ៊ឺរ៉ុប និងអាស៊ីនឹងត្រូវធ្វើដំណើរ ទៅដល់ទីក្រុង Kyiv ប្រទេសអ៊ុយក្រែននិងទីក្រុង...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ការផ្ទុះឡើងនៃការតវ៉ាប្រឆាំង សាជាថ្មីនៅក្នុងប្រទេសហូឡង់ ពាក់ព័ន្ធទៅនឹងច្បាប់រឹតបន្តឹង ការគ្រប់គ្រងថ្មីចំពោះបញ្ហាកូវីដ និងក៏កំពុងមាន សកម្មភាពច្រើនផងដែរ នៅតាមបណ្តាប្រទេសជាច្រើនទៀត នៅប្លុកអ៊ឺរ៉ុផងដែរ។ នៅក្នុងទីក្រុង Hague ពលរដ្ឋនាំគ្នាគប់ដុំភ្លើងទៅលើ ក្រុមប៉ូលីសនិងដុតកង់ ជាដើមហើយនៅក្នុងទីក្រុង Rotterdam វិញការតវ៉ាបានប្រែក្លាយទៅជា ការប៉ះទង្គិចគ្នាខ្លាំង រវាងក្រុមបាតុករនិងប៉ូលីស។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាកិច្ចប្រជុំរបស់អ៊ឺរ៉ុប ថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេស បានឈានទៅដល់កិច្ចព្រមព្រៀងគ្នាថ្មីមួយ ដើម្បីអាចបន្ថែមការដាក់ទណ្ឌកម្ម ទៅលើប្រទេសបេឡារូស ជុំវិញបញ្ហាវិបត្តិជនអន្តោប្រវេស។ មន្ត្រីការទូតកំពូលតំណាងឲ្យប្លុកអ៊ឺរ៉ុប លោក Josep Borrell បានបញ្ជាក់ទៀតដែរថា ទណ្ឌកម្មថ្មីនេះគឺត្រូវបានដាក់បញ្ជូលគ្នា ជាមួយនឹងនយោបាយផងដែរ ហើយវានឹងត្រូវរៀបចំរួចរាល់ និងកែសម្រួលដើម្បីបញ្ចប់ នៅត្រឹមប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបន្តថាតាមរយៈការពង្រីកទណ្ឌកម្មនេះ វានឹងអាចអនុញ្ញាតិឲ្យអ៊ឺរ៉ុប ក្នុងការកំណត់បាននូវអ្នកដែលទទួលខុសត្រូវ ចំពោះបញ្ហាដែលនាំឲ្យមានការផ្ទុះ...
បរទេស ៖ ទីផភ្នាក់ងារចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីកិច្ចការងារ ថាមពល របស់ប្លុកអ៊ឺរ៉ុបឬ EU បានជួបជុំគ្នា នៅក្នុងប្រទេស Luxembourg កាលពីថ្ងៃអង្គារម្សិលមិញនេះ ដើម្បីអាចធ្វើការផ្លាស់ប្តូរមតិគ្នា ទៅលើបញ្ហាកើនឡើង នៃតម្លៃ ថាមពល និងបញ្ហាមួយចំនួនទៀត។ គួរឲ្យដឹងដែរថា តម្លៃនៃថាមពលបានធ្លាក់ចុះ យ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយ ទាំង២០១៩និងឆ្នាំ២០២០...
បរទេស៖ ប្រធានាធិបតីនៃរដ្ឋប៉ាឡេស្ទីនលោក Mohammed Ishtaye កាលពីថ្ងៃចន្ទបានថ្លែងដើម្បីសំដែងការស្វាគមន៍យ៉ាងខ្លាំង ចំពោះតំណែងរបស់សហភាពអ៊ឺរ៉ុប ក្នុងការប្រឆាំងជាមួយនឹងផែនការ ពង្រីកទឹកដីរបស់អ៊ីស្រាអ៊ែល នៅក្នុងតំបន់ West Bank។ សេចក្តីថ្លែងការណ៍ដដែលលោក Ishtaye បានអំពាវនាវទាំងអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកផងក្នុងការចាប់យកតំណែង របស់ដើម្បីបញ្ចប់ ការពង្រីកទីតាំងរបស់អ៊ីស្រាអ៊ែល មកលើទឹកដីអធិបតេយ្យភាពរបស់ប៉ាឡេស្ទីន ព្រមទាំងព្យាយាមរារាំងដំណោះស្រាយ ជាមូលដ្ឋានរដ្ឋ២។ គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍របស់លោក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាកិច្ចពិភាក្សាគ្នាមួយៅទៅលើបញ្ហានៃប្រទេសអាហ្គានីស្ថាន ដោយក្រុមរដ្ឋមន្ត្រីការបរទេសរបស់អ៊ឺរ៉ុប បានធ្វើឡើងជាមួយនឹងប្រធានបទរបៀបនៃ ការភ្ជាប់ទំនាក៉ទំនងជាមួយនឹងក្រុមតាលីបង់។ ក្រុមរដ្ឋមន្ត្រីការបរទេសទាំងនោះ បានបង្កើនកិច្ចខំប្រឹងប្រែងដើម្បី ជាពិសេសផ្តោតសំខាន់ទៅលើបេសកកម្មជំនួយ មនុស្សធម៍នៅក្នុងប្រទេស អាហ្គានីស្ថាន និងក៏ដូចជាការងារដើម្បីជន្លៀសពលរដ្ឋអាហ្គានីស្ថាន ដែលបានធ្វើអន្តោប្រវេសនោះផងដែរ។ អ្នកតំណាងរបស់ប្លុកអ៊ឺរ៉ុបលោក Josep Borrell បានថ្លែងប្រាប់ទៅក្រុមអ្នកកាសែតថាគោលបំណងធំនៃកិច្ចប្រជុំនេះធ្វើឡើងដើម្បីអាច ឈានទៅដល់កិច្ចព្រមព្រៀងមួយ ក្នុងការសម្របសម្រួលនិងភ្ជាប់ទំនាក់ទំនង ជាមួយនឹងក្រុមតាលីបង់ក្នុងលក្ខខណ្ឌជា មូលដ្ឋានព្រមទាំងជាមួយនឹង ភាគីចាំបាច់ដទៃទៀតផងដែរ៕...