ព័ត៌មានជាតិ
កម្ពុជា ឲ្យអ្នករាយការណ៍ពិសេស ផ្ដល់ភស្តុតាងជាក់ស្ដែង ចំពោះការចោទប្រកាន់ថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មានការបំភិតបំភ័យ (Video)
ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានស្នើឲ្យអ្នករាយការណ៍ពិសេស ផ្ដល់នូវភស្តុតាងរឹងមាំជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ចំពោះការចោទប្រកាន់ ដែលអ្នករាយការណ៍បានថ្លែងកន្លងមកថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មានការបំភិតបំភ័យ និងការព្រួយបារម្ភ ។ ការស្នើរបស់តំណាងអចិន្ត្រៃយ៍កម្ពុជា ធ្វើឡើងក្នុងកិច្ចសន្ទនាអន្តរសកម្ម ស្ដីពីរបាយការណ៍ផ្ទាល់មាត់ របស់អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២៩...