សាកស្រមៃថាខ្លួនអ្នកដើរក្នុងព្រៃតែម្នាក់ឯង ហើយអ្នកដើរដល់ផ្លូវប្រសព្វដោយចៃដន្យ… ផ្លូវមួយមើលទៅល្អ ហើយផ្លូវមួយទៀតមើលទៅមានថ្មរដិបរដុប។ តើអ្នកគិតថាជាការប្រសើរដែលត្រូវចៀសផ្លូវដែលមានថ្មរដិបរដុបឬ? តើអ្នកនឹងផ្សងព្រេងក្នុងផ្លូវនោះ ឬក៏នៅលើផ្លូវដែលមើលទៅមានសុវត្ថិភាព? ស្ថានភាពនេះឆ្លុះបញ្ចាំងពីសមត្ថភាពនៃការសម្រេចចិត្តរបស់អ្នក និងរបៀបដែលអ្នកគិតមើលទៅភាពជោគជ័យ។ ដើម្បីទទួលបានជោគជ័យ អ្នកត្រូវតែផ្តោតអារម្មណ៍ និងមានភាពរឹងមាំផ្លូវចិត្ត ដើម្បីយកឈ្នះភាពភ័យខ្លាចរបស់អ្នក និងកុំឱ្យមានអារម្មណ៍ខ្វះខាតនៃទំនុកចិត្តលើខ្លួនអ្នក។ សេណារីយ៉ូករណីល្អបំផុត៖ ផ្លូវដែលអ្នកដើរនឹងនាំទៅរកភាពជោគជ័យដ៏ងាយស្រួល ដោយគ្មានឧបសគ្គដែលមនុស្សតិចអាចសម្រេចបាន។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់សេណារីយ៉ូដែលអាក្រក់ជាងនេះ ផ្លូវគឺរដិបរដុប ធ្វើឱ្យអ្នកប្រថុយប្រថានខ្លាំង ហើយដំណើរផ្សងព្រេងរបស់អ្នកអាចធ្លាក់ចូលទៅក្នុងស្ថានភាពដែលធ្វើឲ្យអ្នកមានបញ្ហាច្រើន...
កាលពីប៉ុន្មានសប្តាហ៍មុននេះ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ខ្ញុំបានចូលរួមពិធីប្រកាសជាផ្លូវការនូវ “ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ និងពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២” ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា។ពិធីប្រកាសជាផ្លូវការនេះបានទទួលការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ...
ថ្ងៃនេះ ទី៧ ខែកក្កដា ឆ្នាំ២០២២ គឺជាខួបលើកទី១៤នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ក្នុងនាមខ្ញុំជាជនជាតិខ្មែរ ខ្ញុំពិតជាមានមោទកភាព និងដឹងគុណយ៉ាងខ្លាំងចំពោះចក្ខុវិស័យដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះការអភិរក្សបេតិកភណ្ឌរបស់ប្រទេស រួមមានប្រាសាទព្រះវិហារ និងចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ ដែលកំពុងខិតខំថែរក្សាការពារគុណតម្លៃ និងយថាភាព ជាបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏លេចធ្លោមួយនៅកម្ពុជា។ ប្រាសាទព្រះវិហារត្រូវបានសាងសង់នៅលើប្លង់អ័ក្សប្រវែង៨០០ម៉ែត្រ តភ្ជាប់ដោយប្រព័ន្ធកម្រាលថ្ម និងជណ្ដើរ។ ប្រាសាទព្រះវិហារគឺជាស្នាដៃឯកដ៏អស្ចារ្យនៃសិល្បៈខ្មែរ...
តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ខ្ញុំ និងភរិយាខ្ញុំ ព្រមទាំងក្រុមហ៊ុនទាំងអស់របស់រ៉ូយ៉ាល់គ្រុប បានចូលរួមបរិច្ចាគថវិកាចំនួន១លានដុល្លារជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសនេះដល់វិស័យឯកជនឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបោសសម្អាតមីននៅកម្ពុជា។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីសម្តេចតេជោទទួលបានរបាយការណ៍ ពីស្ថានភាពនៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនទៅលើប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចតេជោអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ កម្លាំងដោះមីនត្រូវបានដាក់ពង្រាយដើម្បីពន្លឿនការបោសសម្អាតមីន ដោយចាប់ផ្តើមពីថ្ងៃចន្ទ...
អ្នកឧកញ៉ា គិត ម៉េង៖ ពេលខ្លះ ការបាក់ទឹកចិត្តងាយនឹងកើតមាន នៅពេលដែលអ្វីៗមិនដំណើរការរលូនតាមការរំពឹងទុក ហើយយើងត្រូវបានបញ្ចុះបញ្ចូលឱ្យជឿថាមានតែមនុស្ស “សំណាង” ប៉ុណ្ណោះដែលទទួលបានឱកាសល្អបំផុត ហើយថាយើងមិនអាចមានសំណាងបែបនោះទេ។ ទោះយ៉ាងណាក៏ដោយ ក៏ខ្ញុំជឿថាយើងខ្លួនឯងជាអ្នកបង្កើតឱកាសដល់ខ្លួនយើងផ្ទាល់។ ដូចសម្រង់សម្តីរបស់លោក Milton Berle ដែលខ្ញុំធ្លាប់អាន និងដែលបានលើកទ្បើងថា «ប្រសិនបើឱកាសមិនបានផ្តល់ឱ្យ សូមបង្កើតឱកាសដោយខ្លួនឯង។» សូមកុំឱ្យពាក្យ “សំណាង” ឬ...