ព័ត៌មានអន្តរជាតិ
Breaking: ក្រុមប្រឹក្សាសន្តិសុខUN នឹងកោះប្រជុំមហាសន្និបាត សុំការគាំទ្រ ដោយសារ រុស្សី “វេតូ”
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នានៅរសៀលថ្ងៃអាទិត្យដើម្បីរៀបចំការបោះឆ្នោត តាមនីតិវិធីលើសំណើរបស់អ៊ុយក្រែន សម្រាប់សម័យប្រជុំបន្ទាន់នៃមហាសន្និបាត ដែលមានសមាជិកចំនួន ១៩៣រូប ទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ី លើប្រទេសរបស់ខ្លួន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ មិនមានការវេតូលើការបោះឆ្នោត តាមនីតិវិធីនៅក្នុងក្រុមប្រឹក្សាទេ ខុសពីដំណោះស្រាយ។ ការបោះឆ្នោតតាមនីតិវិធីតម្រូវឱ្យមានការយល់ព្រមពី សមាជិកក្រុមប្រឹក្សាចំនួនប្រាំបួន ក្នុងចំណោមសមាជិកក្រុមប្រឹក្សាទាំង ១៥។ អ្នកការទូតក្រុមប្រឹក្សាបាននិយាយថា...