ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនអូប័រនិងក្រុមការងារសង្គ្រាះ របស់ក្រុមហ៊ុនរបស់ខ្លួន ចេញទៅជួយស្វែងរកបុរសឦអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ ។ តាមការលើកឡើង របស់លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអោយដឹងថា លោកឧកញ៉ា បានបញ្ជូនក្រុមការងារ និងអូប័ររបស់ក្រុមហ៊ុនលោកឧកញ៉ា សហការជាមួយកម្លាំងនគរបាល ចរាចរណ៍ផ្លូវទឹក ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ តាមការស្នើសុំ ពីក្រុមគ្រួសារជនរងគ្រោះ។ សេចក្តីរាយការណ៍ ពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទប្រភេទម៉ងអូស ចូលទៅក្នុងសមុទ្រ នៅចំនុចចន្លោះពយក្បាលខ្មោច(អៅតាផេង) និងកោះតាទឹម កាលពីថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧យប់ រួចក៏បាត់ខ្លួន។ ជនរងគ្រោះឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក មានស្រុកកំណេីតនៅភូមិសាវង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ គួរបញ្ជាក់ថា រហូតមកត្រឹមព្រលប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយហើយក៍មិនទាន់ដឹង ពីជោគវាសនារបស់ជនរងគ្រោះ ថាយ៉ាងណានៅឡើយ ចំណែកការស្វះស្វែងរកជនរងគ្រោះកំពុងធ្វើជាបន្តទៀត ដោយក្រុមសង្គ្រោះក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ សហការ ជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៅតែបន្តស្វែងរក។ ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ប្រកាសប្រាប់បងប្អូនប្រជានេសាទ ក្នុងសមុទ្រផងដែរថា ក្នុងករណីប្រទះឃើញជនរងគ្រោះ នៅចំណុចណាមួយ សូមជួយរាយការណ៍ មកក្រុមសង្គ្រោះតាមទូរសព្ទ័លេខ 012 964 893 ៕
ក្រុងព្រះសីហនុ៖ មនុស្ស២នាក់ ដែលជាប់លើទូកនេសាទមួយគ្រឿង ដោយសារបើកទៅជាប់គឿងនឹងថ្មច្រាំង នៅកោះថាស កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានជួសង្គ្រោះរួចផុត ពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប៊រ័ល្បឿនលឿន GTVC របស់ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ក្រោយចេញអន្តរាគមន៍ សង្គ្រោះភ្លាមៗ។ លោកឧកញ៉ា...
ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងតម្រូវការ លើការដឹកជញ្ជូនភ្ញៀវទេសចរ ក្នុងការធ្វើដំណើរកម្សាន្ត តាមតំបន់ប្រជុំកោះនានា នៅខេត្តព្រះសីហនុ ជាពិសេសក្នុងការដើរឲ្យទាន់ នូវសម័យការនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន GTVC SPEEDBOAT របស់លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានបញ្ជាទិញនូវអូបរ័ល្បឿនលឿន ទំនើបមួយចំនួនទៀត សម្រាប់ផ្តល់ជូននូវសុវត្ថិភាព ប្រណីតភាព ដល់អ្នកដំណើរ ។ លោកឧកញ៉ា...
ភ្នំពេញ៖ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាអបអរសាទរ និងថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការបើកការដ្ឋានជួសជុលផ្លូវលំ ក្រាលគ្រួសធម្មជាតិ ៤ខ្សែ ប្រវែង៤៧០ម៉ែត្រ...
ភ្នំពេញ៖ ក្នុងឱកាសអមដំណើរអភិបាលខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកម្ហូបអាហារ សម្ភារៈប្រើប្រាស់និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ឧបត្ថម្ភដល់កងទព័ជើងទឹក ការពារតាមកោះជួរមុខ ក្នុងដែនសមុទ្រកម្ពុជា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាល...
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីមួយរូប បានឈឺពោះជិតសម្រាលកូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ប៉ែន ណារី អាយុ ៣៣ឆ្នាំ មុខរបរ មេផ្ទះ ដែលមានប្តីឈ្មោះ លុយ អៀង អាយុ ៣៧ឆ្នាំ មុខរបរ សន្តិសុខនៅខេត្តព្រះសីហនុ រស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនរបស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ តំណាងដោយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី គួច ចន្ថា អនុប្រធានក្រុមការងារ ផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានជួបប្រជុំការងារ ជាមួយសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋចំនួន២នាក់ រស់នៅក្រុងកោះរ៉ុង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំនុចផ្លូវកែងរ៉ូយ៉ាលសេន ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ហើយត្រូវការសង្គ្រោះបន្ទាន់...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលឈឺពោះ បម្រុងសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីដែលឈឺពោះបម្រុងសម្រាលកូននោះ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមក្រុមការងារ យុវជនគណបក្សប្រជាជន ខេត្តព្រះសីហនុ និងលោក សរ កក្កដាអភិបាលស្រុកព្រៃនប់ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការីនីនិយោជិត ស្នាក់នៅបន្ទប់ជួលតាមភូមិមួយចំនួន ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៍ដូចជាកម្មករនិយោជិត ក្នុងមូលដ្ឋានផ្ទាល់ ចំនួន១៦០នាក់ ក្នុងនោះក៍មានវត្តមានលោក សរកក្កដា អភិបាលស្រុកព្រៃនប់ កាលពីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ។ កម្មវិធីនេះមានបទបង្ហាញ អំពីគោលនយោបាយ អភិវឌ្ឍន៍វិសយ័ការងារ ,គោលនយោបាយគាំពារសង្គម និងបង្ហាញអំពីសមិទ្ធិផលថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការរៀបចំកម្មវិធី ពិសារអាហារ ចាប់ឆ្នោតយករង្វាន់ និងកម្មវិធីកម្សាន្តមួយចំនួនទៀត បង្កលក្ខណៈសប្បាយរីករាយ ដល់ កម្មករ កម្មការីនី និយោជិតរោងចក្រ ដែលស្នាក់នៅតាមបន្ទប់ជួល ក៍ដូចជា កម្មករ កម្មការីនី និងនិយោជិតដែលរស់នៅតាមភូមិមួយចំនួន មានដូចជាភូមិចំការកៅស៊ូ ,ភូមិជើងគោ ,ភូមិត្រពាំងមូល, និងភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ មានប្រសាសន៍ ថ្លែងអំណរគុណ លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលរៀបចំកម្មវិធីនេះឡើង ថ្ងៃដែលកម្មករឈប់សម្រាក បានជួបជុំសប្បាយរីករាយ ក្នុងនោះលោកអភិបាលស្រុក បញ្ជាក់បន្ថែមថា បច្ចុប្បន្ននៅស្រុកព្រៃនប់ មានរោងចក្រតូច ធំ ច្រើនកន្លែង ដែលផ្តល់ឱកាសមានការងារធ្វើ សម្រាប់កូនចៅប្រជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចជីវភាព ក្នុងគ្រួសារ។ លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ ជាមួយកម្មករនិយោជិតទាំងអស់ ដែលចូលរួមក្នុងកម្មវិធីនេះ ដោយលើកឡើង បង្ហាញអំពីគោលនយោបាយអភិវឌ្ឍន៍វិសយ័ការងារ ក៍ដូចជាគោលនយោបាយ គាំពារសង្គម ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពិសេសគឺខិតខំបង្កើតការងារជូនពលរដ្ឋ និងខិតខំការពារ មុខរបររបស់ពលរដ្ឋ ដើម្បីឲ្យពលរដ្ឋមានប្រាក់ចំណូលក្នុងគ្រួសារ។ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានលើកឡើង បង្ហាញអំពីសមិទ្ធិផលថ្មីៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាន រួមមានហេដ្ឋារចនាសម្ពន្ធ័ស្ពាន ថ្នល់ រោងចក្រសហគ្រាសក្នុងវិសយ័ឧស្សាហកម្ម ពាណិជ្ជកម្មនិងសមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិគ្រប់ទីកន្លែង ក្រោយពីប្រទេសជាតិមានសុខសន្តិភាព គ្មានសង្គ្រាម៕