ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានឧបត្ថម្ភម្ហូបអាហារចម្រុះនិងថវិកា ជូនដល់មន្ត្រីដែលជាសមាជិក សមាជិការ សាខាគណបក្សប្រជាជន សាលាក្រុងព្រះសីហនុ និងមន្ត្រីមូលដ្ឋាន ភូមិ សង្កាត់ក្នុងសង្កាត់លេខ២ ព្រមទាំងប្រជាការពារសង្កាត់លេខ២ ក្រុងព្រះសីហនុ សរុបជិត១០០នាក់ ដើម្បីលើកទឹកចិត្តចំពោះការខិតខំ...
ក្រុងព្រះសីហនុ៖ ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណកម្មការអាចារ្យវត្ត ឥន្ទញាណ ក្រុងព្រះសីហនុ ថ្លែងអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គឹមជី ដែលបានចូលបច្ច័យ ប្រាក់ដុល្លាចំនួន៥០០ដុល្លានិងប្រាក់រៀលចំនួន៥០០ ០០០រៀល សម្រាប់ជួយទ្រទ្រង់ចង្ហាន់ព្រះសង្ឃនៅវត្តឥន្ទញ្ញាណ ជាងមួយរយអង្គ ក្នុងរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ដែលបច្ចុប្បន្នវត្តឥន្ទញ្ញាណបានផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមការណែនាំរបស់ក្រសួងធម្មការនិងសាសនា ការពារជំងឺកូវីដ១៩ ដែលជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី បានឧបត្ថម្ភថវិកា ៣០,០០០ដុល្លារ ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់រៀបចំគ្រែ ជូនអ្នកជំងឺក្នុងមណ្ឌលព្យាបាលកូវីដ-១៩ ក្នុងក្រុងសៀមរាប។ ក្នុងគ្រាដ៏លំបាកនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងមុននេះបន្តិចថា នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុន ជី.ធី.វី.សុី ស្ពីដប៊ូត កម្ពុជា GTVC របស់លោកឧកញ៉ា សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ បានស្វែងរកសពជនរងគ្រោះឈ្មោះ ស៊នមករា (ហៅឧត្តម) អាយុ១៤ឆ្នាំ ក្រោយខិតខំស្វះស្វែងរកជាច្រើនម៉ោង ។...
ភ្នំពេញ៖ តាមរយៈសំណេរ ក្នុងវេសប៊ុកផ្លូវការរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត របស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលតែងតែជួយទុក្ខធុរៈ ដល់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់កន្លងមក ជាពិសេសសម្រាប់ពលរដ្ឋរស់នៅលើកោះ ដែលមានបញ្ហាសុខភាព ត្រូវការសង្គ្រោះបន្ទាន់...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះ និងអូប័រពេទ្យល្បឿនលឿនក្រុមហ៊ុន GTVC បន្ទាន់ ដើម្បីទៅទទួល លោកអនុសេនីយ៍ឯក ដួង ចន្រ្តា នាយផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាល ក្រុងកោះរ៉ុង...
នាចុងសប្តាហ៍នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអាញី ចំនួន១ក្បាល សត្វពង្រូល ចំនួន១ក្បាល និងសត្វទោច ចំនួន១ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វនេះ បានរស់រានមានជីវិតឡើងវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វព្រៃកំរទាំង៣ប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូនលោកឧកញ៉ា ដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថា...
ភ្នំពេញ៖ បន្ទាប់ពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសឲ្យផ្អាក ការធ្វើដំណើរតាមផ្លូវទឹក ជាបណ្តោះអាសន្ន ដោយសារស្ថានភាពអាកាសធាតុ សមុទ្រនឹងមានព្យុះរលកខ្លាំងផងនោះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទូកទេសចរណ៍ ខេត្តព្រះសីហនុ នាពេលថ្មីៗនេះ បានប្រកាសបន្ថែម ឲ្យក្រុមហ៊ុនទូកទេសចរណ៍ទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត និងស្តាប់ការណែនាំ របស់កងកម្លាំងមានសមត្ថកិច្ច...
ព្រះសីហនុ៖ កាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះនិងទូកក្រុមហ៊ុន GTVC ចេញទៅជួយសង្គ្រោះបុរស២នាក់ ដែលបានបើកម៉ូតូទឹកចំនួន២គ្រឿង ត្រឡប់ពីកោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុទាំងយប់ ប៉ុន្តែពេលបើកម៉ូតូទឹកកាត់សមុទ្រមកដល់ពាក់កណ្តាលផ្លូវ ម៉ូតូទឹកមួយគ្រឿងបានខូចម៉ាសុីន ចំណែកម៉ូតូទឹកមួយគ្រឿងទៀតដែលរួមដំណើរជាមួយក៍បានជួយអូសចម្លង ចៃដន្យម៉ូតូទឹកមួយគ្រឿងដែលជួយអូសនោះក៏អស់សាំងទៀត បណ្តាលឲ្យម៉ូតូទឹកទាំង២គ្រឿង អណ្តែតក្នុងសមុទ្រដែលមានរលកខ្លាំង...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបាន ចូលរួមចំណែកជាវិភាគទាន នូវថវិកាចំនួន ៥០.០០០ដុល្លារ (ហាសិបពាន់ដុល្លាអាមេរិក)ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារ ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩...