ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា កម្ពុជាបន្តទទួលរងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ដែលនឹងរំកិលចុះមកក្រោម គ្របដណ្តប់ផ្ទៃប្រទេស ជាមួយនឹងខ្យល់មូសុងឦសាន បក់ក្នុងល្បឿនបង្គួរ ធ្វើឲ្យសីតុណ្ហភាពអាចចុះត្រជាក់ដល់ ១៥អង្សាសេ ៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៦-១១ មករា អាចមានភ្លៀង ក្នុងកម្រិតផ្សែងក្រូច នៅតំបន់ទំនាបភាគខាងត្បូង។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ប្រទេសកម្ពុជា នឹងមានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ។ តាមរយៈសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា នៅថ្ងៃទី២៨ ធ្នូនេះ ក្រសួងធនធានទឹក បញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃ២១-២៧ កក្កដា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ពីកម្រិតតិចទៅខ្លាំង ដោយលាយឡំខ្យល់កន្ត្រាក់ បក់ខ្លាំងផងដែរ ហើយលទ្ធភាព នៃជំនន់ទឹកភ្លៀង ក៏មានភាគរយខ្ពស់ដែរ នៅតំបន់មាត់សមុទ្រ ៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០៧-១៣ ខែមេសា ឆ្នាំ២០២១តំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន និងសូមឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន នឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់៕