ព័ត៌មានអន្តរជាតិ
ជប៉ុន ស្វែងរកការបញ្ជូនឧស្ម័នធម្មជាតិ ទៅកាន់អឺរ៉ុប បើរុស្ស៊ី បង្កភាពរអាក់រអួល ក្នុងការផ្គត់ផ្គង់
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុនកំពុងថ្លឹងថ្លែងជម្រើសមួយ ដើម្បីបង្វែរផ្នែកខ្លះ នៃទុនបម្រុងឧស្ម័នធម្មជាតិរបស់ខ្លួន ទៅកាន់អឺរ៉ុប ក្នុងករណីដែលរុស្ស៊ី ដាក់កម្រិតការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់តំបន់ជាការឆ្លើយតប ទៅនឹងការដាក់ទណ្ឌកម្ម ដែលបានព្យាករណ៍ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន។ ប្រទេសជប៉ុនទំនង ជាស្វែងរកការសម្របសម្រួល ជាមួយប្រទេសផ្សេងទៀត ក្នុងការគាំទ្រអឺរ៉ុប ដែលពឹងផ្អែកយ៉ាងខ្លាំង លើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ពីប្រទេសរុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេង។ សហរដ្ឋអាមេរិក...