ព័ត៌មានអន្តរជាតិ
សមាជិកអឺរ៉ុប ដែលមិនគាំទ្រ ផែនការរបស់សហភាពអឺរ៉ុប ក្នុងការកាត់បន្ថយ ការប្រើប្រាស់ឧស្ម័នរុស្ស៊ី ត្រូវបានបញ្ចេញឈ្មោះ
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ឯកសារ ដែលចេញផ្សាយ ដោយសាធារណរដ្ឋឆេក ដែលបច្ចុប្បន្នជា ប្រធានការចរចា នៅក្នុងប្លុកនេះថា ប្រទេសប៉ូឡូញ និងប្រទេសហុងគ្រី បានបដិសេធចំពោះការគាំទ្រ ផែនការរបស់សហភាពអឺរ៉ុប ក្នុងការកាត់បន្ថយការប្រើប្រាស់ ឧស្ម័ន ១៥ភាគរយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២...