ព័ត៌មានជាតិ
សម្តេចប្រមុខរដ្ឋស្តីទី ទទួលជួប ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ តាមរយៈបេសកកម្មការទូតរបស់លោកស្រី សម្តេចប្រមុខរដ្ឋស្តីទី មានជំនឿជឿជាក់ថា លោកស្រី នឹងខិតខំបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន...