ភ្នំពេញ ៖ ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) សន្យាផ្តល់ហិរញ្ញប្បទាន ជាង៣០០លានអឺរ៉ូ ដល់គម្រោងនានានៅកម្ពុជា សម្រាប់ឆ្នាំ២០២២-២០២៤ ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាននាថ្ងៃ១១ ឧសភា ។ ការសន្យាផ្តល់ឲ្យកម្ពុជា ហិរញ្ញប្បទានជាង៣០០លានអឺរ៉ូនេះ បន្ទាប់ពីមានកិច្ចពិភាក្សាកម្រិតគោល នយោបាយលើកទី៥ រវាងបារាំង និងកម្ពុជាកាលពីថ្ងៃ៩ ឧសភា ដើម្បីពិនិត្យពីអាទិភាព...
ភ្នំពេញ៖ ដោយមានវត្តមាន អស់រយៈពេលជិត មួយសតវត្សរ៍ នៅក្នុងប្រទេសជាដៃគូ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រារព្ធខួប៨០ឆ្នាំរបស់ខ្លួន ដែលជាឱកាសសម្រាប់គូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្ត ចំពោះអ្នកបំពេញការងាររួមគ្នា ជាមួយទីភ្នាក់ងារ AFD នៅតាមមូលដ្ឋាន ហើយមានជោគវាសនាផ្សារភ្ជាប់គ្នា ជាងពេលណាៗទាំងអស់។ ដើម្បីរម្លឹកខួបនេះ ទីភ្នាក់ងារ AFD នៅកម្ពុជា និងស្ថានទូតបារាំងប្រចាំកម្ពុជា ក៏បានរៀបចំពិធីជួបជុំមួយ ដែលជាឱកាសផងដែរសម្រាប់សម្ពោធពិព័រណ៍...