បរទេស៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba Group Holding Limited បានខាតបង់តម្លៃទីផ្សារ រាប់ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មាននាទី បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថាបុរសម្នាក់ ដែលមាននាមត្រកូល Ma ត្រូវបានឃុំខ្លួនកាលពីខែមុន។ យោងតាមសារព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថានៅពេលឮអំពីព័ត៌មាននេះ វិនិយោគិនជាច្រើនបានលក់ភាគហ៊ុន Alibaba...
បរទេស ៖ ក្រុមហ៊ុនលក់ទំនិញ អនឡាញ Alibaba.com នៅថ្ងៃនេះបានប្រកាសថា ខ្លួនបានដាក់គោលដៅថ្មីមួយ ដើម្បិអាចទាញយកអ្នកលក់ថ្មីប្រមាណជា១០០ ០០០ទៀត នៅលើវេបសាយរបស់ខ្លួន សម្រាប់ឆ្នាំសារពើពន្ធនេះ ខណៈដែលអាជីវកម្មអនឡាញ កំពុងផ្ទុះខ្លាំងដោយសារកូវីដ។ លោក Stephen Kuo ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ Alibaba បានថ្លែងថា កាលពីឆ្នាំទៅបញ្ហារាតត្បាត បានធ្វើឲ្យវិស័យ...