ឡុងដ៌៖ អ្នកកាសែតអង់គ្លេស Damian Wilson បានលើកឡើងថា ការផ្តោតសំខាន់នៃមិត្តភាពឡើងវិញ របស់អូស្ត្រាលីជាមួយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បង្ហាញពីគោលបំណងពិត នៃភាពជាដៃគូ AUKUS របស់ពួកគេថា “ជាការពង្រីកយោធាជាសាកល និងការទិញចូលសង្គ្រាមត្រជាក់ ២.០”។ លោក Wilson បានឲ្យដឹងនៅក្នុងអត្ថបទមួយ ដែលមានចំណងជើងថា “តម្លៃដ៏ខ្ពស់របស់អូស្ត្រាលី សម្រាប់ AUKUS”...
ភ្នំពេញ៖ លោក ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្រ្តនយោបាយ បានបកស្រាយ អំពីនយោបាយការបរទេសរបស់ក្រុមប្រទេសមហាអំណាច ដែលថ្មីនេះបានបង្កើត នូវសម្ព័ន្ធត្រីភាគី AUKUS (អង់គ្លេស អាមេរិក អូស្រ្តាលី) ។ក្នុងនោះលោក ឥន សុផល បានដាក់ជាសំនួរថា តើកម្ពុជា អាចឆក់យកឱកាសអ្វីខ្លះ ពីសម្ព័ន្ធត្រីភាគី នេះ?។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី មកបំពេញទស្សនកិច្ចនៅកម្ពុជាគឺក្នុងគោលបំណងពន្យល់កម្ពុជាពីយុទ្ធសាស្រ្តភាពជាដៃគូសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក(AUKUS)។ សូមបញ្ជាក់ថា ប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ បានប្រកាសពីភាពជាដៃគូសន្តិសុខ...
ភ្នំពេញ៖ ដំណើរទស្សនៈ ដ៏ឆាប់រហ័សរបស់រដ្ឋមន្រ្តីការបរទេស អូស្រ្ដាលី បន្ទាប់ពីប្រកាស ភាពជាដៃគូសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រវាងប្រទេសអ្នកមានទាំងបី (អូស្ត្រាលី អង់គ្លេស សហរដ្ឋអាមេរិក) មកកាន់ប្រទេសកម្ពុជា ដែលជាមិត្តដែកថែបជាមួយចិន ទំនងជាជំរុញឱ្យ មេដឹកនាំខ្មែរគាំទ្រ នូវអ្វីដែលជាយុទ្ធសាស្រ្ត AUKUS ។ សូមបញ្ជាក់ថា អូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក...
ប៉េកាំង៖ ក្រុមឃ្លាំមើលមួយបានព្រមានថា កិច្ចព្រមព្រៀងសន្តិសុខ និងការពារត្រីភាគីដែលអាចឱ្យប្រទេសអូស្ត្រាលី បង្កើនសមត្ថភាពយោធារបស់ខ្លួនតាមរយៈការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរគឺ “មានបញ្ហាខ្ពស់” និង “បង្កើនហានិភ័យ សម្រាប់ការរីកសាយភាយនុយក្លេអ៊ែរ” នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ លោកស្រី Maureen Penjueli អ្នកសម្របសម្រួលនៃបណ្តាញប៉ាស៊ីហ្វិក ស្តីពីសកលភាវូបនីយកម្ម ដែលជាអ្នកឃ្លាំមើលប្រចាំតំបន់ ដែលលើកកម្ពស់ប៉ាស៊ីហ្វិកថា “សន្ធិសញ្ញាសន្តិសុខ និងការពារសព្វថ្ងៃនេះ គឺអំពីមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាផ្ទះរបស់យើង ប៉ុន្តែវាមិនដែលមានជាមួយប្រជាជនប៉ាស៊ីហ្វិកនោះទេ”។...
ប៉ារីស៖ ប្រេសិតរបស់ប្រទេសបារាំង សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានលើកឡើងថា ប្រទេសបារាំង នឹងមិនគាំទ្រភាពជាដៃគូ សន្តិសុខត្រីភាគីថ្មី រវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា ជា AUKUS បានឲ្យដឹងថា បេសកជនរបស់ប្រទេស សម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក ដោយសម្តែងការព្រួយបារម្ភថា វាអាចបង្កើនភាពតានតឹង នៅក្នុងតំបន់នៅពេលដែលមាន ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក។ បេសកជនលោក...