ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងដល់ ៨០.៤៣០នាក់ គិតត្រឹមថ្ងៃពុធ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយវិទ្យាស្ថាន Robert Koch (RKI) ។ យោងតាមតួលេខផ្លូវការរបស់ RKI និងក្រសួងសុខាភិបាល (BMG) បានឱ្យដឹងថា ៧២ភាគរយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៤នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ក្នុងករណីឆ្លងសហគមន៍ចំនួន២នាក់ និងអ្នកដំណើរពីបរទេសចំនួន១២នាក់ ខណៈជាសះស្បើយចំនួន៩នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៦៨៤នាក់ អ្នកជាសះស្បើយចំនួន ១១៧ ០៤៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើការ ផ្ដល់ឥណទានហិរញ្ញប្បទាន អនុវត្តគម្រោងគាំទ្របន្ត ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ ដំណាក់កាលទី២ ដែលជប៉ុនផ្តល់ប្រាក់កម្ចីប្រមាណ ១៨៥លានដុល្លារបន្ថែម ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ១៩ នៅកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ៕
បរទេស៖ ទីក្រុងកំពង់ផែ Tianjin របស់ប្រទេសចិន មានគោលបំណងធ្វើតេស្ត អ្នកស្រុករបស់ខ្លួនចំនួន ១៤លាននាក់ក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីការរកឃើញករណី ឆ្លងជាចង្កោមរបស់វីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកស្រុកត្រូវបានណែនាំឱ្យស្នាក់នៅ ផ្ទះរហូតដល់ការធ្វើតេស្តរួច ហើយត្រូវតែផ្តល់លទ្ធផលអវិជ្ជមាន ដើម្បីទទួលបានបណ្ណសុខភាព ដែលត្រូវការសម្រាប់ប្រើប្រាស់...
ខណៈពេលឆ្នាំ២០២២ បានចូលមកដល់ ប្រជាជនជាច្រើនបានចាត់ទុក ការយកឈ្នះលើការរីករាលដាល នៃជំងឺកូវីដ១៩ ជាបំណងប្រាថ្នាក្នុងឆ្នាំថ្មី ។ លោក Tedros អគ្គនាយកនៃ អង្គការសុខភាពពិភពលោក ក៏បានចេញផ្សាយសារលិខិត ជូនពរឆ្នាំថ្មីឆ្នាំសកលដែរថា បើសិនជាបណ្តាប្រទេសនានា ធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នោះមនុស្សជាតិយើង នឹងយកឈ្នះលើជំងឺកូវីដ១៩ នៅឆ្នាំ២០២២ ។ ប៉ុន្តែ ខណៈពេលឆ្នាំ២០២២ បានមកដល់...
ស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់ សិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនគឺ ៣កុំនិង ៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសាលារៀនជាពិសេស ត្រូវរៀនរស់តាមបែបគន្លង ប្រក្រតីថ្មីនៃបរិបទជំងឺកូវីដ-១៩ ។ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង សាលាវិទ្យាល័យស្វាយរៀង ដែលស្ថិតនៅក្នុងក្រុងស្វាយរៀង...
ហ្សឺណែវ៖ អ្នកជំនាញជាន់ខ្ពស់មកពី អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ផែនការរបស់ទីក្រុងប៉េកាំង ក្នុងការធានាឱ្យព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅខែក្រោយប្រព្រឹត្តទៅដោយ សុវត្ថិភាពក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩ មើលទៅមានភាពរឹងមាំ។ យោងតាមកាសែតសិង្ហបុរី ជាភាសាចិន Lianhe Zaobao នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Michael Ryan បានធ្វើការកត់សម្គាល់នេះ...
វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង ៦០លានករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងទិន្ន័យពីសាកលវិទ្យាល័យ ខាងលើបានឲ្យដឹងថា ចំនួនករណីជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៦០,០៦២,០៧៧ករណី ដោយមានអ្នកស្លាប់សរុបចំនួន ៨៣៧,៥០៤នាក់ គិតត្រឹមម៉ោង ៤ រសៀលម្សិលមិញនេះ។ សហរដ្ឋអាមេរិក...
ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ថា រដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលី បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ១៦នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ នៅក្នុងថ្ងៃដ៏អាក្រក់បំផុត នៃជំងឺរាតត្បាតរបស់ខ្លួន បើទោះបីជាប្រទេសនេះ បានបន្ធូរបន្ថយច្បាប់ ដើម្បីអនុញ្ញាតឱ្យកម្មករសំខាន់ៗមួយចំនួន...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ថា ក្រុមការងាររបស់រដ្ឋាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសថៃឡង់ដ៏នឹង បន្តការផ្អាកកម្មវិធីលើកលែង ការដាក់ឱ្យនៅដាច់ពីគេ និងនាំមកនូវការរឹតបន្តឹងសារជាថ្មី បន្ទាប់ពីការកើនឡើងនៃ ករណីឆ្លងវីរុសថ្មីដែលទាក់ទង នឹងវីរុសបំប្លែងខ្លួន Omicron ។ ក្រុមការងាររបស់រដ្ឋាភិបាល បានលើកឡើងកាលពីថ្ងៃសុក្រ ។...