សិង្ហបុរី៖ ប្រទេសសិង្ហបុរីបាន រាយការណ៍ករណីថ្មីចំនួន ៧៤៧ករណីនៃជំងឺកូវីដ-១៩ ដែលជាករណីប្រចាំថ្ងៃ ទាបបំផុតក្នុងរយៈពេល ពីរខែកន្លះកន្លងមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាល (MOH) បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា ក្នុងចំណោមករណីថ្មីចំនួន ៧១៩ ស្ថិតនៅក្នុងសហគមន៍ ២៥ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ពលករចំណាកស្រុក និង ៣ ករណីត្រូវបាននាំចូល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៥នាក់ទៀត តាមលទ្ធផ លតេស្ត PCR ខណៈជាសះស្បើយចំនួន២២នាក់ និងស្លាប់ចំនួន៤នាក់ ដោយ២នាក់មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១៩នាក់ និងអ្នកដំណើរពីបរទេសចំនួន៦នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ១១២នាក់ អ្នកជាសះស្បើយចំនួន១១៦ ៤៨៨នាក់...
បរទេស៖ កម្មករម្នាក់ទៀតនៅខេត្ត Thanh Hoa ត្រូវបានគេបញ្ជាក់ថា បានស្លាប់បន្ទាប់ពីបាន ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Vero Cell កាលពីថ្ងៃពុធ នៅថ្ងៃដដែល ដែលសហការីពីរនាក់របស់នាង បានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងរួច។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ជនរងគ្រោះជាស្ត្រីអាយុ៣០ឆ្នាំ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលឆ្លើយតប និងតាមដានអ្នកជំងឺកូវីដ-១៩ថ្មីចំនួន ៣៣.៥៥៨ករណី គិតក្នុងរយៈពេល ២៤ម៉ោង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសសរុប ៩.៤៣៤.៣៩៣នាក់ ។ នៅទូទាំងប្រទេស ចំនួនអ្នកស្លាប់បានកើនឡើងពី ១.២៤០នាក់ដល់៣០០ដុល្លារ ដើម្បីបង្កើនអ្នកមិនឈឺ ហើយកន្លងមក ដីនេះមានប៉ពាល់ ផ្លូវសាធារណៈរឺទេ ។...
ភ្នំពេញ៖ លោក មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានថ្លែងថា ដំឡើងពន្ធផលិតផលថ្នាំជក់ រដ្ឋនឹងទទួលចំណូលបន្ថែមទៀត ជាពិសេសនោះ កាត់បន្ថយការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩។ ការលើកឡើងរបស់ លោក មុំ គង់ ក្រោយពីអត្រាពន្ធថ្នាំជក់នៅកម្ពុជា មានកម្រិតទាបខ្លាំងណាស់ ត្រឹមតែ២៨%ប៉ុណ្ណោះ ធៀបទៅនឹងប្រទេសអាស៊ាន ដូចជា ៖...
បរទេស៖ ប្រជាជនភាគច្រើន មានការព្រួយបារម្ភថា ស្ថានភាព Covid-19 អាចកាន់តែអាក្រក់ក្នុងរយៈពេលពី មួយទៅពីរខែខាងមុខនេះ បន្ទាប់ពីការបើកប្រទេស ឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ។ នេះបើយោងតាមលទ្ធផល នៃការស្ទង់មតិមតិរបស់ វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍន៍ ឬ Nida Poll ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ការផ្ទុះឡើងនៃការតវ៉ាប្រឆាំង សាជាថ្មីនៅក្នុងប្រទេសហូឡង់ ពាក់ព័ន្ធទៅនឹងច្បាប់រឹតបន្តឹង ការគ្រប់គ្រងថ្មីចំពោះបញ្ហាកូវីដ និងក៏កំពុងមាន សកម្មភាពច្រើនផងដែរ នៅតាមបណ្តាប្រទេសជាច្រើនទៀត នៅប្លុកអ៊ឺរ៉ុផងដែរ។ នៅក្នុងទីក្រុង Hague ពលរដ្ឋនាំគ្នាគប់ដុំភ្លើងទៅលើ ក្រុមប៉ូលីសនិងដុតកង់ ជាដើមហើយនៅក្នុងទីក្រុង Rotterdam វិញការតវ៉ាបានប្រែក្លាយទៅជា ការប៉ះទង្គិចគ្នាខ្លាំង រវាងក្រុមបាតុករនិងប៉ូលីស។...
បរទេស៖ យោងតាមទិន្នន័យមួយ ដែលត្រូវបានបោះពុម្ភផ្សាយ ដោយទីភ្នាក់ងារជាតិ ព្រមជាមួយនឹងសកលវិទ្យាល័យ Johns Hopkins University កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា ចំនួននៃអ្នកបាត់បង់ជីវិត នៅក្នុងឆ្នាំ២០២១នេះ បានកើនឡើងលើសចំនួន អ្នកស្លាប់បាត់បង់ជីវិតកាលពីឆ្នាំទៅ។ គិតត្រឹមថ្ងៃសៅរ៍នេះ Johns Hopkins University បានបង្ហាញថា អ្នកស្លាប់បាត់បង់ជីវិតដោយសារ កូវីដនៅទូទាំងប្រទេស មានរហូតទៅដល់ ៧៧០...
ព្រុចសែល៖ ទីភ្នាក់ងារឱសថអ៊ឺរ៉ុប (EMA) បានផ្តល់អនុសាសន៍ឱ្យមាន ការអនុញ្ញាតឱសថចំនួនពីរប្រភេទ សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ទីភ្នាក់ងារនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ថា ថ្នាំទាំងពីរប្រភេទគឺ Ronapreve ផលិតដោយក្រុមហ៊ុនឱសថ ដែលមានមូលដ្ឋាន នៅប្រទេសស្វីស Roche និងថ្នាំ Regkirona ផលិតដោយក្រុមហ៊ុនថ្នាំ កូរ៉េខាងត្បូង...
បរទេស៖ អ្នកគ្រប់គ្រងបណ្តាញ នៅក្នុងប្រទេសវៀតណាម បាននិយាយថា ស្ថានីយ៍រថភ្លើង Cat Linh-Ha Dong នឹងត្រូវបិទជាបណ្តោះអាសន្ន ប្រសិនបើចំនួនអ្នកដំណើរលើសលប់ លើវិធានការសុវត្ថិភាព Covid។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លំហូរនៃអ្នកដំណើរ យ៉ាងច្រើនបានមកដល់ស្ថានីយ៍ Yen...