ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា អ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta មិនអនុញ្ញាតឲ្យព្យាបាល នៅតាមផ្ទះឡើយ គឺតម្រូវឲ្យព្យាបាលនៅមណ្ឌលព្យាបាល ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់នៅក្នុងលិខិត របស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា យោងតាមការចាំបាច់ក្នុងការគ្រប់គ្រង...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានករណីអ្នកជំងឺកូវូដ១៩ ចំនួន៤៨នាក់ បានព្យាបាលជាសះស្បើយ។ គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារនិងយុវវ័យ ដែលមានអាយុ១២-១៨ឆ្នាំ ចាប់ពីថ្ងៃទី១០ ខែសីហា ខាងមុខនេះតទៅ។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹង ដោយអំពាវនាវឲ្យ អាជីវករក្នុងផ្សារកំពង់ធំ និងអ្នកពាក់ព័ន្ធ មកផ្ដល់សំណាក វិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាកំពង់ធំក្រុង។ ការអំពាវនេះ ធ្វើឡើងក្រោយពីបានរកឃើញអាជីវករ និងអ្នកពាក់ពន្ធ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ រហូតដល់ ២២នាក់ បន្ថែមទៀត នាថ្ងៃនេះ។
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូសន្និសីទ បានដឹកនាំកិច្ចប្រជុំស្ដីពី បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី Delta នៅខេត្តបាត់ដំបង។ កិច្ចប្រជុំនាពេលនេះ មានការចូលរួមពី រដ្ឋលេខាធិការ ប្រធានក្រុមការងាររាជរដ្ឋាភិបាល...
ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៩,៦៩០ ករណីកាលពីថ្ងៃអាទិត្យរួមទាំង ការឆ្លងក្នុងស្រុកចំនួន ៩,៦៨៤ករណី និងការនាំចូលចំនួន ៦ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថាការករណីឆ្លងថ្មីចុងក្រោយនេះ ជាករណីឆ្លងកម្រិតខ្ពស់បំផុត និងបានបង្កើនចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២១០,៤០៥ នាក់ ជាមួយនឹងការស្លាប់ចំនួន ៣,៣៩៧ នាក់។ ក្នុងចំណោមករណីសហគមន៍ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេច ស្តីពីការឲ្យដំណើរការឡើងវិញ ផ្សារសេរីស្ទោង និងទីប្រជុំជននៃភូមិស្វាយស ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីបានបិទដើម្បីរៀបចំមួយរយៈ អោយមានសណ្តាប់ធ្នាប់ ចៀសបាននូវហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៩នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ១៣៩នាក់ និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤០១នាក់ បានព្យាបាលជាសះស្បើយ ចំនួន២៩៦៥នាក់ ស្លាប់៦២នាក់ និង២៣៧៥នាក់ កំពុងសម្រាកព្យាបាល...
រីយ៉ូ ឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីល បានចុះបញ្ជីដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩បន្ថែមទៀតចំនួន៩៩០នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសកើនឡើងដល់៥៦២.៧៥២នាក់ ។ ទន្ទឹមនឹងនេះដែរ នៅទូទាំងប្រទេស ចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់២០.១៥១.៧៧៩នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មីទៀតចំនួន៤៣.០៣៣នាក់ដែលបានរកឃើញ ។ បច្ចុប្បន្នេះ ប្រទេសប្រេស៊ីល ជាប់លំដាប់លេខ២ដែលមានអ្នកស្លាប់ដោយសារជំងឺឆ្លងជំងឺរាតត្បាតខ្លាំងបំផុតនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក...
រ៉ង់ហ្គូន៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៤,១៣២ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ៣១៩,២៥០ករណី នេះបើយោងតាមការចេញផ្សាយ ពីក្រសួងសុខាភិបាល។ ការចេញផ្សាយនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ១០,៩៨៨ បន្ទាប់ពីការស្លាប់ចំនួន ២៩៣ បន្ថែមទៀត ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ យោងតាមតួលេខរបស់ ក្រសួងអ្នកជំងឺសរុបចំនួន ២៣០,៣០៨...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៤៩នាក់ និងស្លាប់ម្នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំអំពាវនាវ ដល់អ្នកប៉ះពាល់ផ្ទាល់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល សូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...