ភ្នំពេញ៖ ក្រសួងសុខាភិបាល សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី ក្នុងគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនិងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។ សូមជម្រាបថា សន្និសីទសារព័ត៌មាននេះ មានការចូលរួម ដូចជា ៖ លោកលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋបាន រាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រសួងសុខាភិបាល និងកីឡា របស់មីយ៉ាន់ម៉ា បានដាក់បទបញ្ជាឲ្យនៅក្នុងផ្ទះ នៅតាមរដ្ឋបន្ថែមទៀតចំនួន១៨ នៅទូទាំងប្រទេស ដោយសារតែផ្ទុះជំងឺកូវីដ-១៩កាន់តែខ្លាំង ។ បទបញ្ជានៅផ្ទះ នឹងចូលជាធរមាននៅថ្ងៃចន្ទ នឹងដាក់បញ្ចូលក្រុងចំនួន៦ នៅក្នុងតំបន់ Bago និងក្រុងចំនួន១២ នៅតំបន់រ៉ងហ្គូន...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ផ្សារទីរួមខេត្ត ស្រុកសង្គមថ្មី និងអាជីវកម្មផ្ទះសំណាក់ សោភ័ណ្ឌសិរីរចនា ផ្អាកជាបណ្តោះអាសន្នស្ថិតនៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ជាទីតាំងដែលមានពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ១៩ ដោយគិតចាប់ពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។
បរទេស៖ យោងតាមក្រសួងសុខាភិបាល សាធារណៈរបស់ប្រទេសថៃ គឺមានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៩១ នាក់ថែមទៀត និងករណីឆ្លងថ្មីចំនួន ៩ ៣២៦ ត្រូវបានរាយការណ៍ នៅថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីនោះ គឺ៩...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៩៣៣នាក់ទៀត ខណៈជាសះស្បើយចំនួន ៧៤៣នាក់ និងស្លាប់ចំនួន ២៦នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន ៧៣៣នាក់ និងអ្នកដំណើរពីបរទេសចំនួន ២០០នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៥៩៩៧៨នាក់ អ្នកជាសះស្បើយចំនួន ៥១៦៦០នាក់ និងអ្នកស្លាប់ចំនួន...
ភ្នំពេញ៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទស៊ីណូហ្វាម ចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៣លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីមិត្តចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១៦លាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៣៥នាក់ និងមានករណីជាសះស្បើយចំនួន ៤០នាក់ផងដែរ ។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៧នាក់ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ ២០កុម្ភៈ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារថា ជំនួយមនុស្សធម៌ មានការជ្រៀតជ្រែកចំពោះអធិបតេយ្យភាពជាតិ ស្របពេលដែលការចែកចាយ ថ្នាំវ៉ាក់សាំងកូវីដ១៩ អាចនឹងកំពុងត្រូវបានពន្យាពេល នៅក្នុងប្រទេសនេះ។ ក្រសួងការបរទេសរបស់ ទីក្រុងព្យុងយ៉ាង តាមសេចក្តីរាយការណ៍ បាននិយាយថា ជំនួយពីខាងក្រៅគឺជា ការជ្រៀតចូលផ្នែកសេដ្ឋកិច្ច និងថា ទង្វើរបស់ប្រទេសជាក់លាក់នានា ជ្រៀតជ្រែករំលោភបំពាន ព្រោះតែមានគោលបំណងស្វែងរកចំណេញ និងការធ្វើឲ្យមានឥទ្ធិពលលើអ្នកដទៃ។ ការរិះគន់របស់ប្រទេសកូរ៉េខាងជើង...
បរទេស៖ ទីក្រុងរុស្ស៊ីមួយ នៅក្នុងប្រទេសកូរ៉េខាងជើង បានក្លាយជាគ្មានមនុស្ស ក្រោយទីក្រុងមូស្គូបានសម្រេច ចិត្តជម្លៀសជនជាតិរុស្ស៊ី ចេញពីប្រទេសឯកោមួយនេះ នេះបើយោងតាមសម្តីស្ថានទូតរុស្ស៊ី ប្រចាំនៅក្នុងទីក្រុងព្យុងយ៉ាងនិយាយ ស្របពេលដែលគម្រោងកូរ៉េខាងជើង សម្រាប់ការចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។ ស្ថានទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយក្នុងសារបង្ហោះលើ បណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃចន្ទថា ជនជាតិរុស្ស៊ីមានចំនួនជាច្រើននាក់ បានធ្វើដំណើរចាកចេញ ដោយសារតែស្ថានភាពផ្ទៃក្នុងកូរ៉េខាងជើង ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩។ ស្ថានទូតរុស្ស៊ីបាននិយាយដូច្នេះថា “កាលពីថ្ងៃទី០២...