ហ្សាកាតា៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីល បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអង្គារនេះ បានកត់ត្រាករណីឆ្លងជំងឺកូវីដ -១៩ ចំនួន ៣១,១៨៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលជាចំនួន កើនឡើងខ្ពស់បំផុតប្រចាំថ្ងៃ និងចំនួនអ្នកឆ្លងបានកើនឡើងដល់ ២,៣៤៥,០១៨ នាក់។ ក្រសួងក៏បានរាយការណ៍ផងដែរថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើង ៧២៨ នាក់ ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុត ចាប់តាំងពីការរាតត្បាតរាតត្បាត...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រារព្ធធ្វើព្រឹត្តិការណ៍ទី៤កក្កដា នៅសេតវិមាន ដើម្បីជាការអបអរសាទរ ចំពោះសមិទ្ធផលជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូរ៉ូណា ទន្ទឹមនឹងការរំឭកដល់ជីវិតដែលបាន បាត់បង់ដោយសារជម្ងឺដ៏សាហាវនេះ។ បុគ្គលិកសំខាន់ៗ និងគ្រសារយោធាប្រមាណ ១.០០០នាក់ ត្រូវបានទទួលដោយលោកប្រធានាធិបតី និងស្ត្រីទីមួយអាមេរិក លោកស្រី Jill Biden នៅទីលានខាងត្បូងនៃសេតវិមាន កាលពីថ្ងៃអាទិត្យ...
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាមចំនួន ១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីមិត្តចិន បានដឹកមកដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១២លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបាន...
បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា នឹងស្នាក់នៅផ្ទះមួយសប្តាហ៍ បន្ទាប់ពីលោកបានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សម្នាក់ ដែលពេលក្រោយមកបានធ្វើតេស្ត៍វិជ្ជមានមេរោគកូវីដ១៩ ក្នុងកំឡុងព្រឹត្តិការណ៍ដែលប្រារព្ធធ្វើដើម្បីកត់សម្គាល់ការបើកឡើងវិញនូវកោះភូកេត ដើម្បីទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការរោគរួច។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃចន្ទថា លោកនាយករដ្ឋមន្រ្តីដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញជាមួយថ្នាំវ៉ាក់សាំង...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២ កក្កដា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣៦នាក់ ខណៈបន្តរកឃើញអ្នកឆ្លងថ្មី ចំនួន ៩៤៨នាក់ទៀត និងជាសះស្បើយ ៦១៥នាក់ ។ ក្រសួងបន្តថា ក្នុងចំណោមអ្នកឆ្លងកូវីដទាំង ៩៤៨នាក់ មានអ្នកឆ្លងសហគមន៍ ៩០៤នាក់ និងអ្នកដំណើរមកពីបរទេស ៤៤នាក់ ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤០នាក់ថ្មី និងមានករណីជាសះស្បើយ៣៤នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ខែមិថុនា ឆ្នាំ២០២១ ខេត្តរតនគិរីមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៦១នាក់ និងស្លាប់៤នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៦៣នាក់ បន្ថែមទៀត ក្នុងនោះ ១៥ករណី ជាសហគមន៍ និង៤៨ ជាករណីនាំចូលពីប្រទេសថៃ និងមានករណីជាសះស្បើយចំនួន៩នាក់ ផងដែរ នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន១០។ ក្នុងនោះរួមមាន៖១- ស្រុកពាមរក៍ ចំនួន ៧នាក់២- ស្រុកពារាំង ចំនួន ៦នាក់៣-ស្រុកស្វាយអន្ទរ ចំនួន ៥នាក់៤- ស្រុកមេសាង ចំនួន ៥នាក់៥-...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២១នាក់ ខណៈអ្នកជាសះស្បើយចំនួន ៣០នាក់ និងស្លាប់ចំនួន ០១នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៤៧នាក់ ជាសះស្បើយ ចំនួន២៩នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៣២០នាក់ បានព្យាបាលជាសះស្បើយចំនួន...