ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤១ នាក់បន្ថែមទៀត និងមានករណីជាសះស្បើយម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ៨៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤០៤នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៦០នាក់ ជាសះស្បើយ ចំនួន១៦នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូនេស៊ី អាចចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដល់កុមារបន្ទាន់ដើម្បីការពារ ដល់ពួកគេពីវីរុសកូរ៉ូណា ។ លោក Widodo បានថ្លែងឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយតែខ្សែវីដេអូ ថា ទីភ្នាក់ងារត្រួតពិនិត្យឳសថ...
ឡុងដ៌៖ យោងតាមតួលេខផ្លូវការ ចេញផ្សាយកាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ប្រទេសអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២២៨៨៦៨ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំនេះ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា យោងតាមតួលេខផ្លូវការចុងក្រោយ បង្អស់បានឱ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះ មានចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការសម្រេចផ្អាកដំណើរការ ផ្សារ សាមគ្គី ស្ថិតនៅក្នុងក្រុងកំពត ខេត្តកំពត រយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី២៩ មិថុនា ដល់៦ កក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៩៩នាក់ និងព្យាបាលជាសះស្បើយចំនួន ៦៤នាក់ ។ រដ្ឋបាលខេត្ត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាក ។ ដោយឡែកអ្នកប៉ះប្រយោល ក៏ត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះឲ្យបានត្រឹមត្រូវ និងតាមដានសុខភាព ៕
ភ្នំពេញ៖ លោកស្រី កែវ មុំ តំណាងឲ្យសមាជិក សមាជិកា សមាគមកាយឬទ្ធិកម្ពុជា និងសមាគមសមាធិព្រះធម្មកម្ពុជាចំនួន៤៤រូប នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកថវិកា ចំនួន១២ ០៦៨ដុល្លារ ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចូលរួមទិញគ្រែ ដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សំរាកព្យាបាល នៅតាមមណ្ឌលព្យាបាលនានា នៅរាជធានីភ្នំពេញ។ លោកហួត ហៃ...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីគិតត្រឹមថ្ងៃចន្ទមានចំនួន ៣៩៨នាក់ ក្នុងនោះរួមទាំង ការឆ្លងក្នុងស្រុកចំនួន ២៨៩នាក់ និង៩នាក់ជាអ្នកនាំចូលពីខាងក្រៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១៦.០៤១នាក់ ។ ក្នុងចំណោមករណីឆ្លងសហគមន៍នេះដែរ ចំនួន២១៨នាក់ គឺត្រូវបានគេរាយការណ៍ថា នៅភាគខាងត្បូងក្រុងហូជីមិញ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧២៣នាក់ទៀត ជាសះស្បើយចំនួន ៧០៩នាក់ និងស្លាប់ ១៩នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន ៦២៥នាក់ និងអ្នកដំណើរពីបរទេសចំនួន ៩៨នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៤៩២៥៥នាក់ អ្នកជាសះស្បើយចំនួន ៤៣៤៧៣នាក់ និងអ្នកស្លាប់ចំនួន ៥៧៥នាក់...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានទទូចដល់ប្រជាពលរដ្ឋ ត្រូវបន្ដការពារខ្លួន ព្រោះថា តាមរយៈធ្វើការតេស្ដ លើពលករចំណាកស្រុក ត្រឡប់មកពីប្រទេសថៃវិញ បានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ ដែលតា (Delta) មានច្រើនករណី។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា...