បរទេស៖ អ្នកជំនួញជាន់ខ្ពស់ផ្នែក រោគរាតត្បាតរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិក គួរតែជាអាទិភាពក្នុងជំហានបន្ទាប់ នៃការស៊ើបអង្កេតរកប្រភពនៃជម្ងឺកូវីដ១៩ ក្រោយពីការសិក្សាមួយបានបង្ហាញថា ជម្ងឺនោះអាចនឹងរាតត្បាតនៅទីនោះ នៅដើមខែធ្នូ ឆ្នាំ២០១៩។ ការសិក្សាដែលចេញផ្សាយនៅក្នុងសប្ដាហ៍នេះ ដោយវិទ្យាស្ថានជាតិអាមេរិកសម្រាប់សុខភាព ហៅកាត់ថា NIH បានបង្ហាញថា យ៉ាងហោចណាស់មនុស្សចំនួន ៧នាក់ នៅក្នុងរដ្ឋអាមេរិកចំនួន៥ បានឆ្លងមេរោគ SARS-CoV-2...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៧៩៩នាក់ និងមានករណីជាសះស្បើយ៩១០នាក់ ស្លាប់១៤នាក់។ ក្នុងនោះជាករណីឆ្លងសហគមន៍ ៧០២ នាក់ និងអ្នកដំណើរពីបរទេស៩៧ នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ៤១,៥៨១...
វ៉ាស៊ីនតោន៖ ក្រុមអ្នកជំនាញបានព្រមានពី ហានិភ័យសក្តានុពលនៃ ការលេចចេញជំងឺឆ្លងទម្រង់ថ្មី ដែលអាចផ្លាស់ប្តូរបានយ៉ាងខ្លាំងនៅពេល ដែលសហរដ្ឋអាមេរិក ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ នៃការស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ជាង ៦០ម៉ឺននាក់កាលពីថ្ងៃអង្គារ។ របាយការណ៍របស់ ABC បានឲ្យដឹងថា ព្រឹត្តិការណ៍សំខាន់ គឺជាការក្រើនរំលឹកដ៏គួរឱ្យកត់សម្គាល់មួយ ដែលជនជាតិអាមេរិករាប់រយនាក់ នៅតែស្លាប់ជារៀងរាល់ថ្ងៃ សូម្បីតែប្រទេសនេះចាប់ផ្តើមចូលក្នុង“ ស្ថានភាពថ្មី” ក៏ដោយ។ ជាមួយនឹងចំនួនករណី...
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍នៅថ្ងៃពុធនេះថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៤០ នាក់ទៀត និងមានករណីឆ្លងថ្មីចំនួន ២ ៣៣១ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សហព័ន្ធបានឲ្យដឹងថា ជំងឺឆ្លងរាតត្បាតកូវីដ-១៩ នៅតែបន្តកើនឡើងនៅឡើយ នៅក្នុងប្រទេសស្ថិតនៅអាស៊ីប៉ាស៊ីហ្វិក គិតត្រឹមថ្ងៃចន្ទ ដែលប្រទេសឥណ្ឌា មានអ្នកឆ្លងសរុបកើនឡើងដល់ ២៩.៥១០.៤១០នាក់ ដែលមានអ្នកឆ្លងថ្មីចំនួន ៧០.៤២១នាក់ ដែលបានកត់ត្រានៅក្នុង រយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ ក្រៅពីនេះ អ្នកជំងឺកូវីដ-១៩ចំនួន៣.៩២១នាក់...
ភ្នំពេញ៖ លោក វ៊ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន៨៥នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ក្រោយព្យាបាលជាសះស្បើយ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៊ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា «សូមអបអរសាទរជាមួយ អ្នកខេត្តកំពង់ស្ពឺ!!...
បរទេស៖ មេដឹកនាំនៃក្រុមប្រទេស G7 បានចេញនូវសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយប្តេជ្ញាផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូស នៅទូទាំងពិភពលោក និងស្នើឲ្យមានការស៊ើបអង្កេតជាថ្មី ចំពោះប្រភពនៃមេរោគកូរ៉ូណា។ ក្រុមប្រទេស G7 បាននិយាយថា ពួកគេនឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ១ពាន់លានដូស នៅឆ្នាំក្រោយនេះ ហើយនឹងធ្វើការងារជាមួយវិស័យឯកជន G20 និងប្រទេសដទៃទៀត ដើម្បីបង្កើនការចូលរួមចំណែក បរិច្ចាគនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។ តាមសេចក្តីរាយការណ៍...
ហ្សាកាតា៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ចំនួន ៩,៨៦៨ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលជា ការកើនឡើងខ្ពស់បំផុតនៃ ការឆ្លងមេរោគប្រចាំថ្ងៃ ចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈ។ ក្រសួងបានរាយការណ៍ថា ការឆ្លងថ្មីបាននាំឱ្យចំនួនសរុបកើនឡើងដល់ ១,៩១១,៣៥៨ នាក់ហើយចំនួនអ្នកស្លាប់ថ្មី បានបន្ថែមដោយចំនួន ១៤៩ នាក់ សរុបកើនឡើងដល់...
រ៉ង់ហ្គូន៖ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា មានការឆ្លងថ្មីនៃការឆ្លងមេរោគកូវីដ-១៩ ចំនួន ៥,៣០៤ ករណីផ្សេងទៀត ដែលនាំចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៦៥៧,៥០៨នាក់ ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Noor Hisham Abdullah បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ៥ ករណីថ្មីត្រូវបាននាំចូលហើយ ៥,២៩៩ករណី គឺជាការចម្លងតាមមូលដ្ឋាន។ សេចក្តីរាយការណ៍បន្តទៀតថា មានអ្នកស្លាប់ថ្មីចំនួន...
បរទេស៖ សេតវិមានអាមេរិក នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អាមេរិកនិងបណ្តាប្រទេស G7 បានចាប់ផ្តើលពិចារណា ក្នុងការប្រើប្រាស់កញ្ចប់មូលនិធិ ប្រមាណជា ១០០ពាន់លានដុល្លារពី IMF ដើម្បីយកទៅជួយដល់បណ្តាប្រទេស ដែលកំពុងស្ថិតនៅក្នុងស្ថានភាព ខូចខាតខ្លាំងដោយសារកូវីដ។ បញ្ហាមួយនេះបានក្លាយទៅជា ប្រធានបទនៅលើតុពិភាក្សារបស់កិច្ចប្រជុំ G7 ដែលធ្វើឡើងឆ្នាំនេះក្នុងគោលបំណង ជុំរុញកំណើនសេដ្ឋកិច្ចសកលលោក ឡើងវិញក្រោយចប់កូវីដ។ កិច្ចប្រជុំនេះត្រូវបានចាប់ផ្តើម ដំណើរការរយៈពេល...