ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣៨នាក់ទៀត ជាសះស្បើយ ចំនួន៦០៥នាក់ និងស្លាប់៩នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៣៨នាក់ មានករណីឆ្លងសហគមន៍៥៩៤នាក់ និងអ្នកដំណើរពីបរទេសចំនួន៤៤នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៣៧៩៥៩នាក់អ្នកជាសះស្បើយចំនួន ៣១២២២ នាក់ និងអ្នកស្លាប់ចំនួន ៣២០នាក់៕
រីយ៉ូ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន ២,៥០៤នាក់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែលធ្វើឱ្យ ចំនួនអ្នកស្លាប់សរុបនៅ ទូទាំងប្រទេសកើនឡើងដល់ ៤៨២,០១៩ នាក់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងដោយយោងតាម ក្រសួងសុខាភិបាលប្រេស៊ីលឲ្យដឹងថា ការឆ្លងថ្មីចំនួន ៨៨,០៩២ករណី ត្រូវបានរកឃើញដែលបង្កើន ចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៧,២១០,៩៦៩ករណី...
ភ្នំពេញ៖ អាជ្ញាធរស្រុកស្រុកខ្សាច់កណ្តាលបានបិទ មន្ទីរសម្រាកព្យាបាល និងសម្ភព ព្រែកតាមាក់ (២៤ម៉ោង) ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលក្រោយមានអ្នកជំងឺកូវីដ១៩ ម្នាក់នៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល បានទៅពិនិត្យសុខភាពនិងព្យាបាល។ រដ្ឋបាលស្រុកខ្សាច់កណ្តាលនាថ្ងៃ១០ មិថុនា បានឲ្យដឹងថា កាលពីថ្ងៃ៥ មិថុនា មានអ្នកជំងឺកូវីដ១៩ ចំនួន១នាក់ មានទីលំនៅភូមិក្រោម...
យូអិន៖ ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់មេដឹកនាំ ក្រុមប្រទេសទាំង៧ (G7) ធ្វើយ៉ាងណាឲ្យប្រជាជន នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងស្មើភាពគ្នានិងមិនអនុញ្ញាត ឲ្យប្រាក់ចំនេញបំផ្លាញសុខភាព និងសមធម៌សកលនោះឡើយ។ អ្នកជំនាញបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយមុនពេលកិច្ចប្រជុំកំពូល G7 ដែលត្រូវបានធ្វើឡើង នៅក្នុងចក្រភពអង់គ្លេសថា “មនុស្សគ្រប់រូបមានសិទ្ធិទទួលបាន វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដែលមានសុវត្ថិភាព ប្រសិទ្ធភាព ទាន់ពេលវេលា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤២៦នាក់ ជាសះស្បើយ ៧៦០នាក់ និងស្លាប់ ១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៣៨០នាក់ និងអ្នកដំណើរពីបរទេស ៤៦នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៣៦៦៦៦នាក់ អ្នកជាសះស្បើយចំនួន ២៩៨០៧នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤៩នាក់ និងមានករណីជាសះស្បើយចំនួន ១២នាក់ផងដែរ។ អ្នកឆ្លងថ្មីទាំង៤៩នាក់ មានអត្តសញ្ញាណដូចខាងក្រោមក្រោម៖ ១- ឈ្មោះ ផូ ហ៊ាញ ភេទស្រី អាយុ៥១ឆ្នាំ អាសយដ្ឋាននៅភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។២- ឈ្មោះ...
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍នៅព្រឹកថ្ងៃអង្គារថា មានអ្នកជំងឺកូវីដ១៩ចំនួន ២៨ នាក់បានស្លាប់ និង រកឃើញករណីឆ្លងថ្មីចំនួន ២ ៦៦២ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មានករណីឆ្លងថ្មីចំនួន...
ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានកត់ត្រាចំនួន ២០៦ ករណីនៃការការពារជំងឺកូវីដ-១៩ កាលពីថ្ងៃអាទិត្យ ដែលរួមមានការឆ្លងក្នុងស្រុកចំនួន ២០១ និងការនាំចូលចំនួន ៥ ករណី ដែលសរុបកើនឡើងដល់ចំនួន ៨,៧៤៧នាក់ ។ ក្នុងចំណោមករណីសហគមន៍ចំនួន ១២១ ករណីត្រូវបានរកឃើញនៅភាគខាងជើងនៃខេត្ត Bac Giang ដែលជាចំណុចឆ្លងរាលដាលនៃជំងឺរាតត្បាត ៤០ករណីនៅជិតខេត្ត...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីអ្នកជាសះស្បើយជំងឺកូវីដ១៩ ថ្មីចំនួន៩៤៥នាក់ អ្នកឆ្លងថ្មី៥៨៩នាក់ ព្រមទាំងអ្នកស្លាប់ ៣នាក់ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១កម្ពុជាមានអ្នក ឆ្លងជំងឺកូវីដ១៩សរុបចំនួន ៣៤៨៣៣នាក់ អ្នកជាសះស្បើយចំនួន ២៨០៩២នាក់ និងអ្នកស្លាប់ចំនួន ២៦៦នាក់៕
ហ្សាកាតា៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើង ៥,៨៣២ករណី ក្នុងរយៈពេលមួយថ្ងៃ ដោយសរុបកើនឡើងដល់ ១,៨៥៦,០៣៨ករណគ ដោយចំនួនអ្នកស្លាប់បានកើនឡើង ១៦៣ សរុបកើនឡើងដល់ ៥១,៦១២ នាក់។ យោងតាមក្រសួងបានឱ្យដឹងថា ប្រជាជនចំនួន ៤,១៨៧ នាក់បន្ថែមទៀតបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ដោយនាំចំនួនអ្នកជំងឺដែល ជាសះស្បើយសរុបមានចំនួន ១,៧០៥,៩៧១ នាក់។...