ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីអនុម័តរបៀបវារៈ មួយចំនួន។ នៅក្នុងនោះកិច្ចប្រជុំបានអនុម័ត ទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់រាជរដ្ឋាភិបាល...
អង់គ្លេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានប្រកាសឲ្យដឹងអំពីការដាក់ ឈ្មោះថ្មីមួយទៅលើប្រព័ន្ធនៃវីរុសកូរ៉ូណា ដែលប្រើប្រាស់តាមភាសាក្រិច ដោយផ្អែកលើការបំប្លែងផ្សេងៗគ្នា ។ សម្រាប់វីរុសក្លាយពូជ ដែលជាក្តីកង្វល់នោះគឺមាន B117 ដែលជាវីរុសក្លាយពូជដែលបានបញ្ជាក់ អត្តសញ្ញាណដំបូងបង្អស់ នៅចក្រភពអង់គ្លេស...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីបន្ថែមទៀតនៃជំងឺកូវីដ-១៩ចំនួន៦៨១នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃពុធ ធៀបនឹងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ១៤២.១៥៧នាក់ ។ ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងពី ៦៧៧នាក់ កាលពីថ្ងៃមុន ដែលនៅថេររយៈពេល ២ថ្ងៃលើសពី៦០០នាក់ ។ ករណីឆ្លងជំងឺប្រចាំថ្ងៃគិតជាមធ្យម...
ភ្នំពេញ៖ រដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦នាក់ថ្មីបន្ថែមទៀត។
ភ្នំពេញ៖ យុវជនម្នាក់ឈ្មោះ យ៉ត យោគ បានចូលខ្លួន និងបានទៅធ្វើតេស្ដ ដោយទទួលបានលទ្ធផល វិជ្ជមានមេរោគកូវីដ១៩ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្ននេះ អ្នកជំងឺកំពុងទទួលការព្យាបាល នៅមណ្ឌលព្យាបាលពហុកីឡដ្ឋានជាតិអូឡាំពិក ចំពោះអ្នកដែលធ្លាប់បានជួបជុំ ជាមួយអ្នកជំងឺត្រូវទៅធ្វើតេស្ដជាបន្ទាន់។ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរ តម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន២៧នាក់ ។
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលរបស់ប្រទេសចិន បានឲ្យដឹងថា ប្រទេសចិននៅថ្ងៃពុធនេះ បានរាយការណ៍ថា មានករណីថ្មីនៃវីរុសកូរ៉ូណា ចំនួន២៤នាក់ នៅលើដែនដីគោក គិតត្រឹមថ្ងៃអង្គារ ដែលខុសពីថ្ងៃមុនមានចំនួន ២៣នាក់ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះដែរ ១៤នាក់ជាអ្នកនាំចូល គណៈកម្មាធិការសុខភាពជាតិ...
ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Adhanom Ghebreyesus បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអង្គារ ទី១ ខែមិថុនានេះ អំពីការទទួលស្គាល់វ៉ាសាំងបង្ការវីរុសCovid-19របស់ក្រុមហ៊ុនចិន Sinovac-Biotech អោយប្រើប្រាស់បន្ទាន់ ។ នេះគឺជាលើកទី២ហើយ សម្រាប់អង្គការសុខភាពពិភពលោក ដែលបានប្រកាសទទួលស្គាល់ វ៉ាក់សាំងបង្ការវីរុស Covid-19របស់ក្រុមហ៊ុនចិនក្នុងរយៈពេលជិត១ខែ ដែលអង្កការនេះបានប្រកាស ទទួលស្គាល់វ៉ាក់សាំងបង្ការវីរុស Covid-19របស់ក្រុមហ៊ុនចិន Sinopharm...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ថា វៀតណាម បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១៤០នាក់ គិតត្រឹមម៉ោង ៦និង០០នាទីព្រឹក ដល់ម៉ោង៦និង០០ល្ងាច នៅថ្ងៃអង្គារនេះ ក្នុងនោះរាប់ទាំង អ្នកឆ្លងជំងឺក្នុងស្រុក ១៣៩នាក់ និងម្នាក់ជាអ្នកនាំចូលពីខាងក្រៅ ដែលនាំឲ្យចំនួនតួលេខសរុបកើនឡើងដល់ ៧.៥៧២នាក់ ។ ក្រសួងសុខាភិបាលរបស់វៀតណាម បានឲ្យដឹងថា ករណីសហគមន៍...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្ន ទីតាំងផ្ទះចំនួន៥ខ្នង ស្ថិតក្នុងភូមិសាស្រ្ត ស្រុកថ្មគោល ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។ ការបិទនេះធ្វើឡើង ក្នុងគោលបំណងទប់ស្កាត់ ការរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានរកឃើញឈ្មោះ ចាន់ សុវណ្ណ ភេទស្រី អាយុ៧០ឆ្នាំ មានអាស័យដ្ឋានស្ថិតនៅ ភូមិថ្មគោលត្បូង ឃុំតាពួង ស្រុកថ្មគោល មានវិជ្ជមានមេរោគកូវីដ១៩...