ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានថ្លែងថា អ្នកជំងឺដែលកំពុងព្យាបាល នៅមណ្ឌលព្យាបាលកូវីដ១៩ ក្នុងមជ្ឈមណ្ឌលកោះពេជ្រចំនួន ៨៣៤នាក់ បានជាសះស្បេីយនិងត្រូវធ្វេីចត្តាឡីស័ក បន្តនៅផ្ទះចំនួន ១៤ថ្ងៃបន្តទៀត។ ជាមួយគ្នាលោកស្រី បានអបអរដល់អ្នកដែលបានជាសះស្បេីយ និងជូនពរដល់អ្នកដែលនៅបន្ត ការព្យាបាលឲ្យឆាប់ជា នឹងអាចត្រលប់ទៅផ្ទះវិញ។ លោកស្រីក៏ផ្តាំផ្ញេីរដល់អ្នក ដែលបានជាសះស្បេីយហេីយ...
ភ្នំពេញ៖ អ្នកនាំពាក្យកងទ័ពជេីងគោក លោកឧត្ដមសេនីយ៍ទោ ម៉ៅ ផល្លា បានប្រកាសឲ្យដឹងថា ថ្ងៃនេះមានយោធិនចំនួន ២រូប រកឃើញវិជ្ជមានកូវីដ១៩ ក្នុងនោះម្នាក់ជាឧត្ដមសេនីយ៍ត្រី និងម្នាក់ទៀតជានាយចំណង់ ។ បើតាមឧត្ដមសេនីយ៍ទោ ម៉ៅ ផល្លា បានបញ្ជាក់ថា នាយទាហានដែលឆ្លងកូវីដ១៩ទាំង ២នាក់នោះរួមមាន៖ ១.ឈ្មោះ សេង សុភារុណ ភេទប្រុស...
តូក្យូ៖ ចំនួនអ្នកស្លាប់ដោយ គ្រោះមហន្តរាយនៃជំងឺកូវីដ-១៩ របស់ជប៉ុន បានកើនឡើងដល់ ១០,០០០នាក់កាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីរដ្ឋប្រកាសអាសន្នលើកទី៣ នៅទីក្រុងតូក្យូ និងអាណាខេត្តខាងលិចនៃអូសាកា ក្យូតូ និងហ៊ីហ្គូ។ មួយឆ្នាំបន្ទាប់ពីប្រទេសជប៉ុន បានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ -១៩ ដំបូងរបស់ខ្លួន ចំនួនអ្នកស្លាប់ដោយសារវីរុស នៅទូទាំងប្រទេសមានចំនួន ៥,០០០ នាក់ នេះបើយោងតាមទូរទស្សន៍សាធារណៈ NHK ។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសចិនបានបង្ហាញការត្រៀមខ្លួន ជួយប្រទេសឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងនឹងរលកថ្មី នៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងពេលដំបូង ដែលអាចធ្វើទៅបាន ហើយភាគីទាំងពីរកំពុងរក្សា ការប្រាស្រ័យទាក់ទងលើបញ្ហានេះ។ អ្នកនាំពាក្យលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានថា “ប្រសិនបើភាគីឥណ្ឌា ធ្វើសំណើជាក់លាក់នោះប្រទេសចិន នឹងផ្តល់ការគាំទ្រ និងជំនួយក្នុងសមត្ថភាពរបស់ខ្លួន” ។ ការបង្ហាញឆន្ទៈរបស់ភាគីចិន ធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើង...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមាន អ្នកស្លាប់បន្ថែមទៀតចំនួន ៣.០៧៦នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់របស់ប្រទេសនេះ បានកើនឡើងដល់ ៣៨៩.៤៩២នាក់ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មីផ្សេងទៀតមានចំនួន ៧១.១៣៧នាក់ ត្រូវបានចុះក្នុងបញ្ជី...
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា មានក្ដីសង្ឃឹមជានិច្ចថា ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុងមួយ ប្រជាជាតិមួយ និងសង្គមតែមួយ ដែលប្ដេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូ វីដ-១៩ ដោយសាមគ្គីភាពនោះ វាមិនទាន់យឺតពេលទេ ក្នុងការបង្វែរស្ថានការណ៍ ឱ្យល្អប្រសើរឡើងវិញ ។ យោងតាមលិខិតរបស់ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមេសា...
បង់ហ្គាឡូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា ប្រទេសឥណ្ឌា បានកត់ត្រាចំនួនអ្នកឆ្លងវីរុសនេះ ខ្ពស់បំផុតប្រចាំថ្ងៃសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា មកដល់នៅថ្ងៃសុក្រ នេះខណៈការស្លាប់ប្រចាំថ្ងៃដោយជំងឺកូវីដ-១៩ ក៏មានការកើនឡើងជាលំដាប់ដែរ ។ ជាមួយនឹងករណីថ្មីចំនួន ៣៣២.៧៣០ករណី ដែលនាំឲ្យចំនួនសរុបអ្នកឆ្លងជំងឺ នៅទូទំាងប្រទេសនាពេលឥឡូវនេះ បានកើនដល់ ១៦លានហើយ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ក្រសួងបន្តរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៥៥នាក់ និងមានអ្នកជាសះស្បេីយចំនួន ២២៤នាក់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅេសៀលថ្ងៃទី២៣ មេសានេះ បានឲ្យដឹងថា ចំពោះអ្នកឆ្លងទាំង ៦៥៥នាក់ មានករណីនាំចូលពីបរទេសម្នាក់ និងករណីឆ្លងក្នុងសហគមន៍ចំនួន ៦៥៤នាក់ ។ ដោយឡែកក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់ មាននៅរាជធានីភ្នំពេញចំនួន...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លង និងបង្ការរោគសហរដ្ឋអាមេរិក ហៅកាត់ថា (CDC)បានឲ្យដឹងថា ពលរដ្ឋប្រមាណជាង ២០០លាននាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃពុធ ។ លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានប្រកាសកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា វៀតណាម បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមទៀត ១០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបទូទាំងប្រទេសកើនដល់ ២.៨១៦នាក់ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មី ក្នុងនោះរាប់បញ្ចូលទាំង ពលរដ្ឋវៀតណាមចំនួន ៨នាក់ ដែលពេលថ្មីៗនេះបានចូលមកក្នុងប្រទេស ដោយមកពីបរទេស...