ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់លោក ហុឹម សុទិត្យា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឲ្យដឹងថា តាមព័ត៌មានពីមន្ទីរពេទ្យមក លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលឆ្លងវីរុសកូវីដ-១៩ នៅពេលនេះ បានធូរស្រាលជាងមុន ហើយឥឡូវគ្រូពេទ្យបានបញ្ជូន ចេញពីបន្ទប់សង្គ្រោះបន្ទាន់ មកឲ្យសម្រាកនៅបន្ទប់ព្យាបាលធម្មតាវិញ ។ នេះបើយោងតាមទូរទស្សន៍ជាតិ ។
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានបន្ដចុះពិនិត្យការអនុវត្តវិធានការ រដ្ឋបាលកំណត់មិនឲ្យធ្វើដំណើ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។ វិធានការរដ្ឋបាលនេះ...
ភ្នំពេញ៖ ជុំវិញការស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្រ្តីនៃកម្ពុជាបានលើកឡើងថា បញ្ហាស្ម័គ្រចិត្តជារឿងមួយហើយ ប៉ុន្តែយើងត្រូវគិតអំពី ផលប្រយោជន៍ រួមរបស់ជាតិ អំពីសុខភាពសាធារណៈ ជាចាំបាច់។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ឆ្លុះបញ្ចាំងថា មិនអាចទុកអោយបុគ្គលណាម្នាក់ នៅក្នុងក្រសួង ស្ថានប័ន ឬអង្គភាពណាមួយ ដើរចម្លងឬធ្វើអោយគេខ្លាចរអារ ដោយសារការគេចវេស...
ភ្នំពេញ៖ បើតាមការប្រកាសរបស់ រដ្ឋបាលសាលារាជធានីភ្នំពេញ គឺមានស្រ្តីម្នាក់អាយុ១៨ឆ្នាំ ជាអាជីវករលក់គ្រឿងអគ្គិសនី នៅផ្សារអូឫស្ស៊ី តូបលេខ១០១-១០២ ជាន់ផ្ទាល់ដី ច្រកទី៣ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៩ ផ្លូវលេខ៩A បុរីប៉េងហួតទប់មុខសាលាកសិកម្មព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារបានឆ្លងជំងឺកូវីដ១៩។ ក្នុងលិខិតរដ្ឋបាលរាជធានីភ្នំពេញចេញផ្សាយ ក្រោយការប្រកាសរបស់ក្រសួងសុខាភិបាល គឺបានបង្ហាញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣៤នាក់ក្នុងមូលដ្ឋានខ្លួន ដើម្បីឲ្យអ្នកដែលដឹងខ្លួនថា បានពាក់ព័ន្ធត្រូវប្រញាប់ធ្វើតេស្តរកមេរោគកូវីដ១៩។ គិតមកត្រឹមព្រឹកថ្ងៃ៦ មេសានេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចដាក់ឲ្យ អនុវត្តវិធានការរដ្ឋបាល រយៈពេល ២សប្តាហ៍ ដោយចាប់អនុវត្តពីថ្ងៃទី៨-២១ ខែមេសា ឆ្នាំ២០២១ ដើម្បីការពារការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។ យោងតាមសេចក្ដីណែនាំ របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៥ មេសា បានឲ្យដឹងថា ដើម្បីចូលរួមក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ និងដោយផ្អែកលើស្ថានភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩...
បរទេស៖ លោកបណ្ឌិត Michael Osterholm ដែលបានបម្រើការជាសមាជិក នៃក្រុមប្រឹក្សាប្រឹក្សាផ្លាស់ប្តូរអាយោបល់ ទៅលើជំងឺកូវីដ១៩ របស់ប្រធានាធិបតីអាមេរិក Joe Biden មានប្រសាសន៍ថា រលកទីបួននៃការឆ្លងមេរោគនេះ បានចាប់ផ្តើមនៅក្នុងសហរដ្ឋអាមេរិក នៅពេលដែលមេរោគថ្មីកំពុងលេចធ្លោឡើង។ បើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Osterholm បានប្រាប់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានចេញ បទបញ្ជាឲ្យត្រៀមរៀបចំព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ ប្រសិនបើព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែបន្តកើនឡើងមិនឈប់ឈរ ខណៈបណ្ដាប្រទេសមួយចំនួន ក៏បានធ្វើរបៀបនេះ។ តាមរយៈសំឡេង នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា ប្រសិនបើជំងឺកូវីដ១៩ មិនថមថយទេ មន្ទីរពេទ្យមានអ្នកជំងឺច្រើន ទាំងស្រាល...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ថា ទិន្នន័យបង្ហាញដោយក្រុមអាជ្ញាធរសុខាភិបាល បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកជំងឺកូវីដ១៩ដែលសម្រាកនៅមន្ទីរពេទ្យ នៅក្នុងប្រទេសបារាំង បានកើនឡើងដល់៤៧០នាក់ តែក្នុងរយៈពេល០១ថ្ងៃប៉ុណ្ណោះ សរុបនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់២៩.៣៥៦នាក់ ។ ក្នុងចំណោមពួកគេទាំងនោះ មាន៥.៣៤១ករណីតម្រូវឲ្យសម្រាកថែទាំសុខភាព ដែលចំនួននេះកើនឡើង៦៨នាក់ បើធៀបនឹងមួយថ្ងៃមុន ។ បារាំង ត្រូវបានគេរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩គិតក្នុងរយៈពេល២៤ម៉ោងចំនួន៦៦.៧៩៤នាក់ ដែលនាំឲ្យចំនយនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៤.៨២២.៤៧០នាក់...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ថា សេក្តីប្រកាសមួយពីក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ ១៤២.៤៩៧នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃសៅរ៍ ។ សេចក្តីប្រកាសបានដាក់ថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១៨នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។...