បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) នៅថ្ងៃសុក្របាននិយាយថា អ្នកដែលបានទទួលថ្នាំបង្ការជំងឺកូវីដ១៩ បានពេញលេញ អាចធ្វើដំណើរដោយសុវត្ថិភាព នៅតំបន់ដែលមាន “ ហានិភ័យទាប” បន្ទាប់ពីទីភ្នាក់ងារនេះបានផ្អាកអស់ រយៈពេលជាច្រើនសប្តាហ៍ លើការកែសម្រួលការណែនាំ ដែលរារាំងរាល់ការធ្វើដំណើរ ដែលមិនចាំបាច់។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀពូទីន មិនមានផលប៉ះពាល់អ្វីទេក្នុងរយៈពេល ១០ ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំង ការពារមេរោគដូសដំបូង ហើយការចាក់ដូសទី២ រំពឹងថា នឹងត្រូវធ្វើឡើង ៣សប្តាហ៍ក្រោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រធានអង្គការ ពាណិជ្ជកម្មពិភពលោក WTO លោកស្រីNgozi Okonjo បានបញ្ជាក់អំពីការអំពាវនាវ របស់លោកស្រីឲ្យបណ្តាក្រុមហ៊ុន ឬប្រទេសដែលជាអ្នកផលិតវ៉ាក់សាំង គួរចាប់ផ្តើមចែករំលែកបច្ចេកទេស របស់ខ្លួនដោយស្ម័គ្រចិត្តទៅឲ្យបណ្តាប្រទេសកំពុងអភិវឌ្ឍ ។ លោកស្រីសាស្ត្រាចារ្យ Dr. Ngozi Okonjo Iweala...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជាប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាឱកាសកែទម្រង់ក្នុងប្រទេស ហើយក្រសួងខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញផលិតកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងធ្វើពពិធកម្មវិស័យនាំចេញ សំដៅជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។ ក្នុងពិធីបើកសន្និបាតបូកសរុប ការងារពាណិជ្ជកម្ម ឆ្នាំ២០២០ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០២១ នៅទីស្តីការក្រសួង...
ប៉េកាំង៖ ប្រទេសចិនបានរិះគន់ប្រទេសចំនួន ១៤ រួមមានប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ចំពោះការធ្វើនយោបាយលើ បញ្ហាប្រភពដើមនៃវីរុសកូវីដ-១៩ បន្ទាប់ពីពួកគេបានសម្តែងការ ព្រួយបារម្ភលើការស៊ើបអង្កេតរួមគ្នាមួយ ដែលធ្វើឡើងដោយ អង្គការសុខភាពពិភពលោក និងទីក្រុងប៉េកាំងនៅក្នុង ទីក្រុងរបស់ប្រទេសចិន។ អ្នកជំនាញវីរុសចិន បានអះអាងថាការស៊ើបអង្កេត ស្រដៀងគ្នានេះគួរតែត្រូវបាន អនុវត្តនៅក្នុងប្រទេសផ្សេងទៀត ដើម្បីកំណត់ប្រភពនៃវីរុស ដែលបង្កឱ្យមានជំងឺកូវីដ-១៩ ដោយអះអាងថា គំនិតដែលថាការស៊ើបអង្កេត គួរតែត្រូវបានធ្វើឡើងតែនៅក្នុងប្រទេសចិន...
ឡុងដ៌៖ ភាពតានតឹងនៅតែមិន ប៉ាន់ស្មានបានរវាងអង់គ្លេស និងសហភាពអ៊ឺរ៉ុប ខណៈដែលការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ទំនងជានឹងបន្តទៅមុខទៀត ជាមួយនឹងកង្វះខាតការផ្គត់ផ្គង់ នេះបើយោងតាមកាតចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីពេលថ្មីៗនេះគណៈកម្មការអឺរ៉ុប បានបង្ហាញនូវកំណែប្រែថ្មី នៃយន្តការតម្លាភាពនៃការនាំចេញរបស់ខ្លួន សម្រាប់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីភាពផ្ទុយគ្នា និងសមាមាត្រសម្រាប់ វាយតម្លៃថាតើវ៉ាក់សាំងទាំងនេះ អាចត្រូវបាននាំចេញទៅកាន់ប្រទេស មិនមែនជាសហភាពអឺរ៉ុបឬយ៉ាងណា។ ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der...
បរទេស៖ ក្រុមហ៊ុន Pfizer និយាយថាការសាកល្បង វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួនទៅលើកុមារដែលមានអាយុពី ១២ ឆ្នាំ ទៅ ១៥ ឆ្នាំបង្ហាញពីប្រសិទ្ធភាព ១០០% និងការឆ្លើយតបភាពស៊ាំខ្លាំង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លទ្ធផលដំបូងនៃការសាកល្បង លើមនុស្សវ័យជំទង់ចំនួន ២...
បរទេស៖ ក្រោយអង្គការសុខភាពពិភពលោក ចេញលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួន ស្តីពីប្រភពជម្ងឺកូវីដ១៩នោះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចំនួន ១៣ផ្សេងទៀត បានអំពាវនាវឲ្យអង្គការនេះ រក្សាការត្រួតពិនិត្យមើលពីការ ចាប់ផ្តើមនៃជម្ងឺរាតត្បាតនេះ។ ប្រទេសនានា ដែលរួមមានទាំងអូស្ត្រាលី អង់គ្លេស កាណាដា និងកូរ៉េខាងត្បូង បានជំរុញឲ្យមានការស៊ើបអង្កេតជំហានទីពីរ និងបានបង្ហាញនូវក្តីព្រួយបារម្ភថា ប្រទេសចិនបានដកលាក់ទិន្នន័យសំខាន់ៗ ចំពោះមន្ត្រីស៊ើបអង្កេតរបស់ អង្គការសុខភាពពិភពលោក។ របាយការណ៍ដែលគេទន្ទឹងរង់ចាំ...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១នេះ មានសប្បុរសជនជាច្រើន បានបន្តចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈ ភេសជ្ជ: អាហារជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួម ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។ ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។ ជាក់ស្តែងអ្នកឧកញ៉ាបណ្ឌិត ទ្រី...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសកែតម្រូវឡើងវិញ ចំពោះអាយុមកទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលបានចាប់ផ្តើមយុទ្ធនាការ ចាក់នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ សម្រាប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ។ ក្នុងនោះក្រសួងបញ្ជាក់ឡើងវិញថា វ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់ចាក់ ដល់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មិនមែនពីអាយុ ១៨ទៅដល់អាយុ ៥៩ឆ្នាំទេ។ សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន ចំនួន១.៥លានដូស ចំណាយថវិកា១៥លានដុល្លារ...