តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នំា២០២១ថា ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៧.៩៨០នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទំាងប្រទេស បានកើនឡើងដល់១.៨២៨.៨០៣នាក់ ។ លោកស្រី Sima Sadat Lari អ្នកនាំពាក្យស្ត្រីមកពីក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ បានលើកឡើងនៅក្នុងសារព័ត៌មាន ប្រចំាថ្ងៃរបស់គាត់ថា ជំងឺឆ្លងរាតត្បាត...
១៧ថ្ងៃ ក្រោយពីបានទទួលបញ្ជា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឱ្យរៀបចំ មន្ទីរពេទ្យ ខ្នាតធំថ្មីមួយកន្លែងទៀត ដើម្បីត្រៀម ទទួលព្យាបាល បងប្អូនអ្នកជំងឺកូវីដ១៩ នាថ្ងៃ២៧ មិនា ២០២១ នេះ អតីតមន្ទីរពេទ្យស្ត្រីនគរទេព បានរៀបចំរួចរាល់ និងបានចាប់ផ្ដើមទទួលព្យាបាល អ្នកជំងឺកូវីដ១៩ ដែលមន្ទីសុខាភិបាល រាជធានីភ្នំពេញ បានបញ្ជូនទៅ។ ខ្ញុំសូមអរគុណដោយស្មោះ ចំពោះការចូលរួមក្រុមការងាររៀបចំមន្ទីរពេទ្យ...
ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី២៧មីនានេះបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១៧៩នាក់បន្ថែមទៀត ក្នុងនោះករណីឆ្លងសហគមន៍ ១៧៨នាក់ និងអ្នកដំណើរពីបរទេស១នាក់ ចំណែកអ្នកជាសះស្បើយ ៥៨នាក់។ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ២១៤៧ នាក់,អ្នកជាសះស្បើយ១១៣២ នាក់, អ្នកកំពុងព្យាបាល ១០០៥ នាក់និងអ្នកស្លាប់៩ នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះនៅថ្ងៃទី២៧ មីនានេះបាន ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៥នាក់ ដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយ លោក វ៉ាន់ ណាតក្រូ ដែលមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ២១ និង ២២ខែមីនា ឆ្នាំ ២០២១ លទ្ធផលយកសំណាកលើកទី១ នៅថ្ងៃទី ២៧...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែ មីនានេះថា លោកយាយ អាយុ ៧៥ ឆ្នាំ មកពីភូមិគិរីអណ្តែត ឃុំ ទ្រៀល ស្រុកតាំងគោកខេត្តកំពង់ធំ បានជាសះស្បើយពីជំងឺកូវីដ ១៩ និងត្រូវបានអនុញ្ញាត អោយចេញពីមន្ទីរពេទ្យខេត្តកំពង់ធំ នៅថ្ងៃនេះ ហើយបន្តទៅចត្តាឡីស័ក ១៤ ថ្ងៃទៀត...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែ មីនានេះ មានអ្នកជំងឺ ម្នាក់ទៀតហើយជាជនជាតិខ្មែរ ភេទស្រី អាយុ៤៣ឆ្នាំ បានស្លាប់ ដោយសារជំងឺកូវីដ១៩ (COVID-19) នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់តាមរយៈគេហទំព័រហ្វេសប៊ុកថា អ្នកជំងឺដែលស្លាប់ខាងលើ មានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ, ធ្លាក់ឈាមច្រើន ហើយចុងក្រោយជំងឺកូវីដ១៩ ៕
បរទេស៖ លោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ នឹងដាក់បញ្ចូលប្រទេសបារាំងចូល ទៅក្នុងបញ្ជីតំបន់ដែលមាន ហនិភ័យបំផុតដោយសារវិរុសកូវីដ ហើយដែលមានន័យថា រដ្ឋាភិបាលក្រុងប៊ែរឡាំង នឹងអាចចាប់ផ្តើមរឹតបន្តឹងព្រំដែនរបស់ខ្លួន ព្រមទាំងដាក់លក្ខខណ្ឌចាំបាច់ធ្វើចត្តាឡីស័ក មុនពេលធ្វើដំណើរចូលប្រទេសរបស់ខ្លួន។ កាសែតអាល្លឺម៉ង់ FAZ បានបញ្ជាក់ថាការសម្រេចចិត្ត និងការអនុវត្តនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃសុក្រ ទី២៦ ខែមិនានេះ តែម្តងនៅក្រោយការប្រកាសជាផ្លូវការ...
ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានថា អ្នកជំងឺដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន បានស្លាប់បាត់បង់ជីវិត មានទីលំនៅស្នាក់នៅភូមិក្ដីចាស់ ឃុំព្រែលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំប្រជុំបន្ទាន់ ដើម្បីដាក់ផែនការ...
ភ្នំពេញ៖ រដ្ឋបាលស្រុកបន្ទាយស្រី បានបិទតូបលក់នំបញ្ចុក ២កន្លែង នៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានថា មានអ្នកវិជ្ជមានកូវីដ១៩ម្នាក់ បានមកពិសារនំបញ្ចុកនៅទីនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុកថា “ជាវិធានការបន្ទាន់ រដ្ឋបាលស្រុកបានធ្វើចត្តាឡីស័ក ក្រុមគ្រួសារនៃតូបទាំងពីរខាងលើ និងបានរៀបចំឱ្យមានការយកសំណាក ពីអ្នកពាក់ព័ន្ធទាំងអស់។ ប៉ុន្តែដោយស្ថានការណ៍មានការវិវត្តលឿន...
បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក និងអាល្លឺម៉ង់ Pfizer និង BioNTech ត្រូវបានគេដឹងថាបានចាប់ផ្តើមធ្វើការតេស្តសាកល្បង វ៉ាក់សាំងរបស់ខ្លួន ទៅលើកុមារដែលមានអាយុក្រោម ១២ឆ្នាំហើយ ដោយសង្ឃឹមថា នឹងអាចពង្រីកសមត្ថភាពការពាររបស់ខ្លួន ចំពោះមនុស្សដែលមានវ័យក្មេង ហើយឲ្យបានមុនឆ្នាំ២០២២។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Pfizer ដែលមានឈ្មោះថា Sharon...