ភ្នំពេញ៖ ដើម្បីរក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមបណ្តា គោលដៅចត្តាឡីស័កទាំងអស់ ក្នុងមូលដ្ឋាន រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានដាក់ចេញ សេចក្តីណែនាំ ៥ចំណុច ដែលមានដូចខាងក្រោម៖
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៥នាក់ទៀតដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំងអស់ ខណៈមានអ្នកជាសះស្បើយ ចំនួន២៣នាក់។ក្នុងចំណោមអ្នកឆ្លងទាំង៥៥នាក់នោះ គឺនៅរាជធានីភ្នំពេញមានចំនួនច្រើនជាងគេ គឺ៥០នាក់ ក្រៅពីនោះ មាននៅសៀមរាបម្នាក់ កណ្តាលម្នាក់ ព្រះសីហនុម្នាក់ និងកំពង់ធំម្នាក់។ បើតាមក្រសួង គិតត្រឹមព្រឹកថ្ងៃ២៥ មីនា កម្ពុជា...
ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ស្នើថ្នាក់ដឹកនាំ និងប្រធានអង្គភាពគ្រប់ក្រសួង ស្ថាប័ន ត្រូវផ្ដល់ជាបន្ទាន់នូវស្ថិតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែល មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគិតត្រឹមថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ៕
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុ នៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា «បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿងដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុ នាដើមខែមេសាខាងមុខនេះ ហើយភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងថ្មី ចំនួន២៩នាក់ទៀត ដែលចំនួនគឺចុះជាងថ្ងៃ២៣ មីនាម្សិលមិញ ខណៈមានអ្នកជាសះស្បើយ ចំនួន ៣៤នាក់។ អ្នកឆ្លង២៩នាក់នោះ គឺមានករណីឆ្លង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន២៧នាក់ និងអ្នកដំណើរ ពីពីបរទេស២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៤ មីនា នេះ កម្ពុជាមានអ្នកឆ្លងសរុប...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ប៉ូលីស-ប៉េអឺម នឹងចាប់ខ្លួនមនុស្សដែលបំផុស អ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងកូវីដ១៩។ លោកថា ដូច្នេះប្រជាពលរដ្ឋត្រូវជួយថតរូប និងប្តឹងប៉ូលីសជាបន្ទាន់ ក្នុងករណីបើឃើញនរណាម្នាក់ បំផុសអ្នកដទៃកុំឲ្យចាក់វ៉ាក់សាំង ។ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកលោក ហេង សួរ នាព្រឹកថ្ងៃ២៤ មីនានេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រាប់ទូតសិង្ហបុរីថ្មីថា ទោះបីជំងឺកូវីដ១៩ បានបំផ្លាញគ្រប់គ្នា ដោយតម្រូវឲ្យនៅឆ្ងាយពីគ្នា ប៉ុន្តែត្រូវជំនះនូវបញ្ហាទាំងនេះ ដើម្បីបន្តជំរុញទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ ។ នេះបើយោងតាមគហេទំព័រហ្វេសប៊ុក សម្ដេចតេជោ ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ទាវ ឡាយចេង (Teo Lay Cheng)...
ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បាន ប្រកាសឲ្យដឹងថា រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីម្នាក់ទៀត ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០៣R ភូមិបាក់ ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានី ភ្នំពេញ ។ អភិបាលខណ្ឌឫស្សីកែវ បានសរសេរលើហ្វេស ប៊ុក មុននេះបន្តិចថា នៅព្រឹកថ្ងៃទី២២...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ម្នាក់ ភេទប្រុស ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ បានស្លាប់ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ មីនា បានឲ្យដឹងថា «យោងតាម របាយការណ៍ពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា...
ភ្នំពេញ៖ ម៉ាសចំនួន ៣០ម៉ឺនម៉ាស ត្រូវបានក្រុមហ៊ុនឯកជនចំនួន២ ផ្សេងគ្នា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានប្រគល់ជូន មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាល ចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។ ម៉ាស់ទាំង៣០ម៉ឺនម៉ាស់នេះ បានទទួលដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ...