បរទេស៖ សហភាពអារ៉ាប់រួម បានជំរុញពលរដ្ឋទាំងអស់មានវ័យ ១៦ឆ្នាំឡើង ទៅចុះឈ្មោះចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃអាទិត្យនេះទៅ ស្របពេលដែលប្រទេសពង្រីក ការជំរុញការចាក់ថ្នាំវ៉ាក់សាំង ក្រោយចាក់ជូនប្រជាជនប្រហែល ៥៦ភាគរយរួច។ សហភាពអារ៉ាប់រួម ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ក្នុងតំបន់ និងជាមជ្ឈមណ្ឌលធ្វើដំណើរពិភពលោក បានបោះជំហានដ៏លឿន សម្រាប់ការចេញឲ្យចាក់ថ្នាំវ៉ាក់សំាង ដើម្បីរក្សាសេដ្ឋកិច្ចខ្លួន បើកសម្រាប់ពាណិជ្ជកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលសហភាពអារ៉ាប់រួម បាននិយាយលើបណ្ដាញផ្សព្វផ្សាយសង្គមថា ការជំរុញនេះ...
ភ្នំពេញ៖ បន្ទាប់ពីក្រុមគ្រូពេទ្យបានទៅយកឪពុក-ម្តាយ និងក្មួយរបស់ខ្លួនមកព្យាបាលជំងឺកូវីដ១៩ ក្រោយរកឃើញ មានផ្ទុកជំងឺនោះ បញ្ញា សិទ្ធ បានលើកឡើងថា ការពិតពួកគាត់មិនមានជំងឺទេ គឺក្រុមគ្រូពេទ្យមកយក នោះច្រឡំឈ្មោះប៉ុណ្ណោះ ។ បញ្ញា សិទ្ធប្រកាសខ្លួនថាមានជំងឺកូវីដ១៩ តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃ១៦ ខែមីនា ឆ្នាំ២០២១ ៕
ភ្នំពេញ៖ តារាចម្រៀងម្នាក់ទៀត ហើយគឺលោក ថែល ថៃ ដែលជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស បានផ្ទុកជំងឺកុវីដ១៩ ក្រោយពីតារានៅផលិតកម្មនេះ មានការឆ្លងជាបន្តបន្ទាប់ ។ នេះបើតាមការចេញផ្សាយ របស់ផេកសិល្បករកម្ពុជា នាព្រឹកថ្ងៃ២២ មីនា។ ក្រោយការរកឃើញ តារានេះមានផ្ទុកជំងឺកូវីដ១៩ អាជ្ញាធរ អនុប្រធានមន្ទីរសុខាភិបាលខេត្ត កណ្តាលក៏បានចុះបិទទីតាំងមន្ទីរសំរាកព្យាបាល និងសម្ពពសុខាបញ្ញា ភូមិតាខ្មៅ១...
ភ្នំពេញ៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២២ និង៣០ នាទី) បានបន្តរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន ២នាក់ថែមទៀត។ អ្នកទាំង២នោះ រួមមាន៖ ទី១-ស្រ្តី អាយុ ៦៩ ឆ្នាំ ដែលមានទីតាំងនៅផ្ទះលេខ១១៣ច ផ្លូវបេតុង...
រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីលបានរាយការណ៍ថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ២៤៣៨ នាក់ត្រឹមរយៈពេល ២៤ម៉ោង ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩២,៧៥២នាក់ ខណៈប្រព័ន្ធសុខាភិបាលនៅតែបន្តដួលរលំ នៅទូទាំងប្រទេស។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ប្រទេសប្រេស៊ីល ក៏បានចុះបញ្ជីករណីឆ្លងថ្មីចំនួន ៧៩,០៦៩ ករណីផងដែរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរដ្ឋសៅប៉ូឡូលោក...
ឡុងដ៌៖ បណ្តាប្រទេសជាង ១០ប្រទេសហើយ បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង Astrazeneca ខណៈនិយ័តករអ៊ឺរ៉ុប និងអង់គ្លេស បានឲ្យដឹងថា អត្ថប្រយោជន៍នេះមានលើស ពីហានិភ័យនានាបន្ទាប់ពីមាន របាយការណ៍អំពីករណីឈាមកក ដែលបានបញ្ឈប់ការធ្វើសកម្មភាព ជាបណ្តោះអាសន្ន។ ការបញ្ចប់ការផ្អាកនឹងចាប់ផ្តើម ការសាកល្បងនៃទំនុកចិត្ត របស់សាធារណៈជនទាំង ក្នុងការចាក់ថ្នាំបង្ការរោគ និងអ្នកកំណត់ថសថ ដែលការសន្និដ្ឋានរបស់ពួកគេ ស្ថិតក្រោមការត្រួតពិនិត្យ មិនធ្លាប់មានពីមុនមក នៅពេលដែលការរីករាលដាលនៃវីរុស...
ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ AstraZeneca លើកដំបូងកាលពីថ្ងៃសុក្រ ហើយបានជំរុញឱ្យ សាធារណជនធ្វើដូចគ្នា ដោយលើកឡើងថា “លោកមិនមានអារម្មណ៍អ្វីទាំងអស់” ។ លោកនាយករដ្ឋមន្រ្តីអាយុ ៥៦ ឆ្នាំបានទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យតែមួយ ដែលជិតមួយឆ្នាំហើយដែល លោកត្រូវបានគេដាក់នៅក្នុងបន្ទប់ ថែទាំយ៉ាងយកចិត្តទុកដាក់ និងផ្តល់អុកស៊ីសែនតាមរយៈ បំពង់ក្នុងច្រមុះរបស់លោក បន្ទាប់ពីលោកឆ្លងវីរុសនេះ ហើយធ្លាក់ខ្លួនឈឺធ្ងន់។...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ឲ្យរួមគ្នាបន្តអនុវត្តវិធានការសុខាភិបាល ពោលចំពោះអ្នកជំងឺក្រោយការព្យាបាល ជាសះស្បើយពីជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត។ លិខិតរបស់ CDC ឲ្យដឹងបន្តថា “បុគ្គលដែលបានអនុញ្ញាត ចេញពីមន្ទីរពេទ្យត្រូវបន្តធ្វើចត្តាឡីស័ក នៅក្នុងលំនៅឋានផ្ទាល់ខ្លួន ឬទីតាំងឯកជនដែលមាន បន្ទប់ដាច់ដោយឡែក មានខ្យល់ចេញ-ចូលឲ្យបាន ១៤ថ្ងៃទៀត...
ភ្នំពេញ៖ លោក ហ្វា សាលីប្រធានសម្ព័ន្ធសហជីពជាតិ (សសជ) តាមរយៈ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ឲ្យផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខ និងបន្តការងារធម្មតាដើម្បី បញ្ចៀសពីការចម្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ នៅក្នុងប្រទេស។ សម្ព័ន្ធសហជីពជាតិសុំអន្ដរាគមន៍បែបនេះ ដោយសារស្ថានភាពជាក់ស្តែង នៃការរីករាលដាលវិបត្តិកូវីដ១៩...