វ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក នៅថ្ងៃពុធម្សិលមិញនេះបានអនុម័ត សេចក្តីព្រាងចុងក្រោយនៃច្បាប់ជំនួយសង្គ្រោះ ដែលមានទឹកប្រាក់ចំនួន ១,៩ទ្រីលានដុល្លារអាមេរិក ដែលត្រូវបានបញ្ជូនទៅតុ របស់លោកប្រធានាធិបតីលោក ចូ បៃដិន ដើម្បីចុះហត្ថលេខា។ សភាដែលគ្រប់គ្រងដោយ គណបក្សប្រជាធិបតេយ្យ បានអនុម័តសេចក្តីព្រាងចុងក្រោយ ស្តីពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដោយសំឡេង ២២០-២១១ ស្ទើរតែនៅតាមបណ្តាជួរគណបក្ស។ ព្រឹទ្ធសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយសម្លេងឆ្នោត ៥០-៤៩ កាលពីសប្តាហ៍មុន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោកនឹងបញ្ជាទិញវ៉ាក់សាំង Johnson & Johnson សម្រាប់បង្កាជំងឺកូវីដ-១៩ ចំនួន ១០០ លានដូសបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការទិញដែលបានគ្រោងទុក នឹងនាំឱ្យមានលំដាប់វ៉ាក់សាំង សរុបរបស់ប្រទេសរហូតដល់ ៨០០លានដូស នៅក្នុងនោះដែរលោក ចូ បៃដិន...
ភ្នំពេញ៖ ក្រោយពីមានមនុស្សមួយចំនួន បានរិះគន់ទៅលើការរៀបចំ ទុកមុនរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបាន ប្រកាសរៀបចំពិធីបុណ្យសព ដោយការបូជាឬបញ្ចុះសពនោះ សម្តេចបានឆ្លើយតបទៅពួកគេថា ការរៀបចំទុកជាមុននេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចក្នុងនាមជា អ្នកដឹកនាំប្រទេសដែលបានគិតគូដល់ពលរដ្ឋ ។ សម្តេចតេជោបានថ្លែងសង្កត់ធ្ងន់ តាមរយៈសារជាសំឡេងនារសៀលថ្ងៃ១១ មីនានេះថា ការត្រៀមរៀបចំទុកជាមុនក្នុង ករណីមានអ្នកស្លាប់ដោយសារកូវីដ គឺជាការគោរពឲ្យតម្លៃ និងយកចិត្តទុកដាក់នៅក្នុងទំនៀមទម្លាប់ ប្រពៃណីរបស់ខ្មែរ។...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យបានដឹង នៅថ្ងៃពុធនេះថា ករណីជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌនេស៊ី បានកើនឡើងដល់ ៥.៦៣៣នាក់ ក្នុងអំឡុងពេល១ថ្ងៃ ដល់១.៣៩៨.៥៧៨នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន ១៧៥នាក់ ដល់៣៧.៩៣២នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ៥.៥៥៦នាក់ បន្ថែមទៀតបានចាកចេញពី់មន្ទីរពេទ្យនានា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីនៅរាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានខណ្ឌចុះបិទ ទីតាំងខារ៉ាអូខេនិងបារ ៣កន្លែងផ្សេងគ្នា ដែលបានលួចលាក់បើកខុសច្បាប់ ដោយបានច្រៀងខារ៉ាអូខេ និងផឹកស៊ីយ៉ាងអាណាធិបតេយ្យ ផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងនោះក៏បានឃាត់ខ្លួនមនុស្សប្រុស-ស្រី ជាច្រើននាក់ផងដែរ ។ ទីតាំងទាំងនោះ គឺភោជនីយដ្ឋាន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ មានជាសះស្បើយពីជំងឺកូវីដ១៩ចំនួន៤៨នាក់ និងមានអ្នកឆ្លងថ្មីចំនួន៣៩ដែលសុទ្ធតែជាប់ពាក់ព័ន្ធក្នុងសហគមន៍២០កុម្ភៈ ។ អ្នកឆ្លងទាំង៣៩នាក់នោះ គឺនៅភ្នំពេញចំនួន២២ , ព្រៃវែងចំនួន៦នាក់ , ព្រះសីហនុម្នាក់ , កណ្ដាល ៩ , និងបាត់ដំបងម្នាក់។ បើតាមការប្រកាសរបស់គិតត្រឹមព្រឹកថ្ងៃ១១ មីនា...
ភ្នំពេញ៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាលនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានយកសំណាក ប្រជាពលរដ្ឋនិងគ្រូពេទ្យកំពុង ស្នាក់នៅក្នុងមន្ទីរសំរាកព្យាបាលនិងសម្ភពព្រែកអញ្ចាញ (២៤ម៉ោង) ចំនួន៥៩នាក់ ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយមានអ្នកសង្ស័យឆ្លងជំងឺកូវីដ១៩ ចូលទៅព្យបាលនៅទីនោះ ។ នេះបើតាមការចុះផ្សាយរបស់ប៉ុស្តិ៍នគរបាលព្រែកអញ្ចាញ៕
ភ្នំពេញ៖ ស្រីស្រស់ស្អាត ២នាក់ បានលួចបង្កប់សារធាតុញៀន នៅក្នុងមីកំប៉ុងផ្ញើឲ្យទៅអ្នកកំពុង ធ្វើចត្តាឡីស័ក កាលពីម៉ោង១១ និង៣០នាទី រាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅអគារបុគ្គលិកស្នាក់នៅឆាង ឆឹង ស្ថិតនៅក្រុម២៦ ភូមិ២ សង្កាត់លេខ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប៉ុន្តែទោះបីជាពួកគេលួចបង្កប់ ដាក់យ៉ាងណាក៏ដោយ គឺមិនបានសម្រេចទេ ដោយសារកងកម្លាំងជួរមុខ យាមការពារគោលដៅធ្វើចត្តាឡីស័ក...
កណ្ដាល៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានបន្តចុះណែនាំប្រជាពលរដ្ឋ ឲ្យគោរពតាមការណែនាំ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសពង្រឹងការអនុវត្តរបស់ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមបណ្តាឃុំមួយចំនួន ដែលជិតភូមិសាស្ត្រអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ លោកអភិបាលស្រុក ក៏បានសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលឃុំ ប្រជាការពារតាមបណ្តាលឃុំផងដែរ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញស្ត្រីម្នាក់ ឈ្មោះ ហ៊ន់ ស៊ីនឿត អាយុ៣២ឆ្នាំ មានវិជ្ជមានកូវីដ១៩ ក្រោយធ្វើដំណើរមកពីព្រះសីហនុ។ ស្រ្តីរូបនេះជាបុគ្គលិក សណ្ឋាគារនៅខេត្តព្រះសីហនុ បានធ្វើដំណើរមកខេត្តសៀមរាប ដោយឆ្លងកាត់ភ្នំពេញកាលពីថ្ងៃ៦ មីនា ៕