ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយបង្ហាញដោយ ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១១.០៣០.១៧៦នាក់ គិតត្រឹមថ្ងៃពុធ ខណៈដែលអ្នកឆ្លងជំងឺថ្មីមានចំនួន ១៣.៧៤២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកស្លាប់ដែលបានរាប់គឺ ១៥.៥៦៧នាក់ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន ១០៤នាក់...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ដ្រីរាជការក្រោមឱវាទទាំងអស់ ចូលរួមវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរីករាតត្បាតវិរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងផែនការ លោក កង សូសាទី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ រួចរាល់ហើយនៅមន្ទីរពេទ្យព្រះអង្គដួង។ លោកថា ខ្លួនមានទំនុកចិត្តនិងកក់ក្តៅយ៉ាងខ្លាំង ចំពោះសុខភាពខ្លួនឯងដែលពេលនេះ ត្រូវបានទទួលវ៉ាក់ សាំងចាក់ការពារ ។ លោកបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា យ៉ាងជ្រាលជ្រៅបំផុតដែល...
បរទេស៖ ប្រទេសឥណ្ឌានៅថ្ងៃពុធនេះបានប្រកាស អំពីការពង្រីកកម្មវិធី ចាក់ថ្នាំវ៉ាក់សាំងរបស់ខ្លួន ប៉ុន្តែបានព្រមានថា ការបំពានទម្រង់ការស្តីពីមេរោគកូរ៉ូណា អាចនឹងធ្វើឲ្យមានការផ្ទុះ ឆ្លងកាន់តែអាក្រក់ឡើង នៅក្នុងរដ្ឋជាច្រើន។ ជិតរយៈពេលមួយខែក្រោយ រដ្ឋមន្ត្រីសុខាភិបាលប្រកាសថា ជម្ងឺកូវីដ១៩ត្រូវបានទប់ស្កាត់នោះ រដ្ឋនានា ដូចជារដ្ឋ Maharashtra នៅភាគខាងលិច និងរដ្ឋ Kerala នៅភាគខាងត្បូងជាដើម បានរាយការណ៍ពីការកើនឡើងក្នុងករណីឆ្លង ស្របពេលដែលការស្ទាក់ស្ទើរ ចិត្តបានកើនឡើង...
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ បានប្រគល់ម៉ាសវេជ្ជសាស្ត្រចំនួន ១០ម៉ឺនម៉ាសជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលម៉ាសទាំងអស់នេះ គឺជាអំណោយរបស់ស្ថានទូតចិន ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយភាគីកម្ពុជាក្នុងការ ទប់ទល់នឹងការផ្ទុះលើកទី៣ នៃជំងឺវីរុសកូវីដ-១៩ ក្នុងសហគមន៍កម្ពុជា។ លោកឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា ភាគីចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពនៃជំងឺវីរុសកូវីដ-១៩...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤០នាក់ ភាគច្រើនជាជនជាតិចិន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២៤ កុម្ភៈ ថាក្រសួងបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩សរុប ៤០នាក់ក្នុងនោះចំនួន ២នាក់ជាស្តី្រជនជាតិចិន បានធ្វើដំណើរមកកម្ពុជាដោយចង់វិលត្រឡប់ ទៅប្រទេសវិញអ្នកទាំង ២នាក់ បានទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្រ បញ្ជាក់សុខភាពកាលពីថ្ងៃទី២២ កុម្ភៈ ដោយលទ្ធផលបង្ហាញថាអ្នកទាំង២...
ភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោក (WHO) នៅកម្ពុជា លោកស្រី Li Ailan បានបង្ហាញ ពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ព្រោះអាចនឹងផ្ទុះខ្លាំងចូល សហគមន៍នៅពេលខាងមុខ ដូច្នេះត្រូវតែរៀបចំ ទប់ស្កាត់ជំងឺកូវីដ១៩នេះ។ លោកស្រី Li Ailan បានថ្លែងក្នុងសន្នីសិទ សារព័ត៌មានព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ការផ្ទុះជំងឺកូវីដ១៩...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួន ៥២៧នាក់ ដោយសារជំងឺកូវីដ១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៤៦.៥០៤នាក់ ។ ក្រសួងក៏បានរាយការណ៍ មានករណីបន្ថែមទៀតចំនួន ២៩.០២៦នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសមានចំនួន ១០.១៦៨.១៧៤នាក់...
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរ ទិវាបុណ្យជាតិជប៉ុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ទោះបីជាស្ថិតក្នុងភាពលំបាក ដោយសារជំងឺកូវីដ-១៩ ក៏ដោយ ក៏លោកនៅតែបន្ដខិតខំប្រឹងប្រែងជំរុញ និងពង្រឹងមិត្តភាពរវាង ជប៉ុន-កម្ពុជា។ យោងតាមសារលិខិតរបស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ នាពេលថ្មីៗនេះបានឲ្យដឹងថា «ខ្ញុំមានសេចក្ដីសោមនស្ស រីករាយយ៉ាងក្រៃលែង ដែលបានប្រារព្ធពិធីបុណ្យជាតិជប៉ុន...