ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹតលេខ ១២៨ អនក្រ.បក ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជម្ងឺនៅតាមច្រកទ្វាចេញចូល ។
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងថា រដ្ឋាភិបាលម៉ាឡេស៊ី សម្រេចផ្លាស់ប្តូរវិធានការរឹតបន្តឹង និងគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ-១៩ នៅតាមរដ្ឋនីមួយៗរហូតដល់ថ្ងៃ ទី ៤ ខែមីនា ឆ្នាំ ២០២១។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់ទៀតហើយ ខណៈមិនបានព្យាបាលជាសះស្បើយនោះទេ ។ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់៖១- បុរសជនជាតិឥណ្ឌូនេស៊ី អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្ត កណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៦...
បរទេស៖ នៅថ្ងៃពុធ ទី១៧កុម្ភៈ រដ្ឋាភិបាលថៃ បានរាយការណ៍ពីរកឃើញ ករណីឆ្លងថ្មីជំងឺកូវីដ១៩ចំនួន ១៧៥ នាក់ ក្នុងរយៈពេល ២៤ ម៉ោងមុន ដោយក្នុងការឆ្លងមេរោគក្នុងស្រុកចំនួន ១៦៨ នាក់ និងករណីនាំចូលចំនួន ៧ នាក់ ដែលធ្វើអោយចំនួនអ្នកឆ្លងជំងឺនេះ នៅប្រទេសថៃសរុបកើនឡើងដល់ ២៤ ៩៦១ នាក់។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសប៉ទុយហ្គាល់លោក Antonio Costa បានទទួលបានការចាក់វ៉ាក់សាំង របស់ក្រុមហ៊ុនអាមេរិកនិងអាល្លឺម៉ង់ Pfizer/BioNTech រួចរាល់ហើយ។ ប្រភពដដែលក៏បានសរសេរទៀតដែរថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Marta Temido ក៏បានទទួលវ៉ាក់សាំងនោះដូចគ្នាផងដែរ ដោយឡែកប្រធានាធិបតី ប៉ទុយហ្គាល់លោក Marcelo Rebelo de Sousa និងប្រធានរដ្ឋសភាជាតិលោក...
សេអ៊ូល៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃអង្គារ បានឲ្យដឹងថា កូរ៉េខាងត្បូងទើបតែ បានធ្វើការបញ្ជាទិញយក វ៉ាក់សាំងសម្រាប់ពលរដ្ឋរបស់ខ្លួនប្រមាណជា ២៣លាននាក់ទៀត នៅថ្ងៃនេះពោលគឺនៅ ក្រោយមួយថ្ងៃប៉ុណ្ណោះ ដែលបានប្រកាសថា នឹងមានការពន្យាពេលនៃការចាក់វ៉ាក់សាំង ជូនពលរដ្ឋសម្រាប់ត្រីមាសដំបូង។ កិច្ចព្រមព្រៀងបញ្ជាទិញវ៉ាក់សាំងថ្មី ដែលមានចំនួនប្រមាណជា ២០លាននាក់ចេញពីវ៉ាក់សាំង Novavax និងវ៉ាក់សាំងសម្រាប់មនុស្ស ៣លាននាក់ចេញពីក្រុមហ៊ុនអាមេរិក Pfizer នេះបើយោងតាមការបញ្ជាក់ ដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីលោក...
បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឹកូវីដ១៩ កំពុងពិចារណាលើការពង្រីក រយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលធ្វើដំណើរពីទ្វីបអាហ្រ្វិក ក្នុងគោលបំណងទប់ស្កាត់ការ រីករាលដាលនៃមេរោគឆ្លងវីរុសកូរ៉ូណា ដែលបំលែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងជំងឺកូវីដ១៩ លោកស្រី Apisamai Srirangson...
បរទេស៖ យោងតាមសេចក្តីប្រកាស របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin នៅព្រឹកថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេស របស់លោកនឹងចាប់ផ្តើមធ្វើការ ចាក់វ៉ាក់សាំងជាលើកដំបូងចាប់ពីថ្ងៃទី២៦ ខែកុម្ភៈនេះហើយដោយក្នុងនោះ ក្រុមអ្នកធ្វើការជួរមុខឲ្យក្រសួងសុខាភិបាល នឹងក្លាយជាមនុស្សដំបូង ដែលអាចទទួលបានវ៉ាក់សាំង។ តាមផែនការផែនការនៃកម្មវិធី ចែកចាយវ៉ាក់សាំងរបស់ម៉ាឡេស៊ី បានឲ្យដឹងដែរថា វ៉ាក់សាំងកញ្ចប់ដំបូងនៃក្រុមហ៊ុនអាមេរិក Pfizer-BioNTech នឹងធ្វើដំណើរមកដល់ ប្រទេសម៉ាឡេស៊ីនាថ្ងៃទី 21 ខែកុម្ភៈហើយលោកនាយករដ្ឋមន្ត្រី Muhyiddin...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យស្ថានភាពមណ្ឌលឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើការអំពាវនាវដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ កុំសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំព្រណីជាតិខ្មែរខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ។ នេះបើតាមការចុះផ្សាយ របស់រដ្ឋបាលខេត្តបាត់ដំបង។ លោកថា “បើគ្រាន់តែចង់មកលេងស្រុកកំណើត...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក បានចុះបញ្ជីវ៉ាក់សាំងកូវីដ-១៩ AstraZeneca-Oxford របស់សាកលវិទ្យាល័យ Oxford សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ដោយពង្រីកលទ្ធភាពទទួលបានការចាក់ថ្នាំ ដែលមានតំលៃថោក នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានថា “ឥឡូវនេះយើងមានចំណែកទាំងអស់ សម្រាប់ការចែកចាយវ៉ាក់សាំងយ៉ាងឆាប់រហ័ស ប៉ុន្តែយើងនៅតែត្រូវការបង្កើនផលិតកម្ម” ។ លោកបានលើកឡើងថា“ យើងបន្តអំពាវនាវដល់អ្នក...