វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានឲ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីវិធីដែលការរកឃើញដំបូង ត្រូវបានផ្សព្វផ្សាយបន្ទាប់ពីការស៊ើបអង្កេត របស់អង្គការសុខភាពពិភពលោក ទៅលើប្រភពដើមនៃ វីរុសនៅកណ្តាលទីក្រុង Wuhan ប្រទេសចិន។ លោក Sullivan បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាចាំបាច់ណាស់ដែលរបាយការណ៍នេះឯករាជ្យ ដោយមានការរកឃើញរបស់អ្នកជំនាញ ដោយគ្មានការអន្តរាគមន៍ ឬការផ្លាស់ប្តូរដោយរដ្ឋាភិបាលចិន ដោយអំពាវនាវឱ្យប្រទេសចិន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ខ្លួនបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយម្នាក់ទៀត ហើយ ខណៈគ្មានអ្នកឆ្លងថ្មីនៅថ្ងៃ១៧ កុម្ភៈ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ១៧ កុម្ភៈ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដសរុបចំនួន៤៧៩ នាក់ អ្នកជាសះស្បើយចំនួន៤៧០ នាក់ និងអ្នកកំពុងព្យាបាលចំនួន៩នាក់៕
បរទេស៖ សាលារៀននៅទូទាំងទីក្រុងហាណូយ ប្រទេសវៀតណាម នឹងត្រូវបិទទ្វារយ៉ាងហោចណាស់ រហូតដល់ចុងខែកុម្ភៈនេះ ខណៈដែលរដ្ឋធានីមួយនេះ បានកត់ត្រាករណីឆ្លងវីរុសថ្មីនៅថ្ងៃច័ន្ទ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បាននិយាយនៅក្នុងកិច្ចប្រជុំនៅថ្ងៃច័ន្ទថា ថ្នាក់រៀនតាមប្រព័ន្ធអ៊ិនធ័រណិត អាចជាជំរើសមួយសម្រាប់សិស្សជាង...
បរទេស៖ គណៈរដ្ឋមន្រ្តីបានអនុម័តការ ផ្តល់ប្រាក់ក្នុងពេលវិបត្តិជំងឺកូវីដ១៩ ចំនួន ៤ ០០០ បាត សម្រាប់កម្មករដែលទទួលបានប្រាក់ខែ ក្រោមប្រព័ន្ធសន្តិសុខសង្គម។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថិតក្រោមកម្មវិធី “ ផ្នែកទី ៣៣ យើងស្រឡាញ់គ្នា” គឺ...
បរទេស៖ មន្ត្រីសុខាភិបាលបាន ប្រកាសកាលពីថ្ងៃសៅរ៍ថា ស្ត្រីចំណាស់ អាយុ ៧៨ ឆ្នាំម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបានចាក់ថ្នាំបង្ការជំងឺកូវីដ១៩ នៅឯកន្លែងចាក់វ៉ាក់សាំងដ៏ធំមួយក្នុងរដ្ឋ Los Angeles County ទោះជាយ៉ាងណាក៏ដោយ មិនមានភស្ដុតាងដែលបញ្ជាក់ អំពីកំហុសដែលបណ្តាលមក ពីវ៉ាក់សាំងនោះទេ។ យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមការងាររបស់អង្គការ សុខភាពពិភពលោក WHO ដែលបានចូលទៅដល់ក្រុងវូហាន ជាទីកន្លែងផ្ទុះវិរុសកូវីដដំបូង គេកាលពីខែធ្នូឆ្នាំ២០១៩ នោះបានបង្ហាញ លទ្ធផលថ្មីមួយគួរឲ្យ ចាប់អារម្មណ៍ខ្លាំងមែនទែន។ ថ្លែងទៅកាន់ក្រុមការងាររបស់ CNN ប្រធានក្រុមការងារបានប្រាប់ថា ចំនួនជាក់ស្តែងដែលអាចឆ្លង រាតត្បាតនៅក្នុងទីក្រុងកាលពីខែ នោះប្រហែលជាអាចមាន រហូតទៅដល់ជាង...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល នឹងជួបពិភាក្សាគ្នានៅព្រឹកនេះ ពាក់ព័ន្ធនឹងការពិនិត្យកែសម្រួលអនុក្រឹត្យ ស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិនៃជម្ងឺនៅតាមច្រកចេញចូល ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថាគិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ជូនជនស៊ីវិលបាន ២,១២២នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ៦៩៨នាក់។ យោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ក្រសួង បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះបានប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនិងគ្មានអ្នកជាសះស្បើយខណៈរយៈពេល ៤ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាល ប្រកាសមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី នៅកម្ពុជា។ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៦៩នាក់ និងអ្នកជំងឺចំនួន ១០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕
បរទេស៖ ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃអាទិត្យនេះ បាននិយាយប្រាប់ថា ខ្លួនទើបបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ នូវថ្នាំវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer Inc ហើយនេះជាការអនុម័តបែបនេះ ដំបូងនៅក្នុងប្រទេស ស្របពេលបង្កើនកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់រលកនៃការឆ្លងមេរោគលើកទី៣ នៅមុនរដូវការកីឡាអូឡាំពិកនៅរដូវក្តៅ។ ការអនុម័តនេះ ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយ ក្រោយគណៈកម្មាធិការ រដ្ឋាភិបាលណែនាំឲ្យធ្វើការអនុម័ត កាលពីថ្ងៃសុក្រ ជាចំណុចដែលរដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក Norihisa Tamura...