បរទេស៖ យោងតាមការអះអាង ដោយប្រភពព័ត៌មានក្នុងស្រុក និងត្រូវយកមកចេញផ្សាយដោយ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា អ៊ុយក្រែនបានបើកការវាយប្រហារដោយគ្រាប់មីស៊ីល ច្រើនគ្រាប់ដែលបំពាក់ជាមួយ នឹងគ្រាប់បែកប្រភេទ Cluster bombs ផងបំផ្លាញរោងចក្រគិមី មួយកន្លែងនៅក្នុងតំបន់ Donbass។ ជាលទ្ធផលនៃក្រោយការវាយប្រហារនេះ រោងចក្រទាំងមូលត្រូវបាន ប្រកាសផ្អាកប្រតិបត្តិការទាំងស្រុង ដោយបារម្ភថានឹងមានការលេចចេញ នូវសារជាតិគិមីហើយក្នុងនោះ គេមើលឃើញមានការឆាបឆេះ នៅតាមចំណុចមួយចំនួន...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ឆាកប្រយុទ្ធគ្នានៅក្នុងតំបន់ Donbass នៅពេលនេះមានលក្ខខណ្ឌដូចទៅនឹង ឋាននារកហើយអះអាងថា យោធាអ៊ុយក្រែនកំពុងបន្ត ប្រតិបត្តិការរបស់ខ្លួនក្នុងទ្រង់ទ្រាយធំនៅឡើយ ហើយព្រមទាំងកំពុងប្រើប្រាស់អាវុធសំខាន់ៗ ដោយទទួលបានពីលោកខាងលិច ដូចជាប្រព័ន្ធរ៉ូក្កែត HIMARS ជាដើម។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលមានរយៈពេល៥នាទី ទៅកាន់ពលរដ្ឋអ៊ុយក្រែនលោក Zelensky ក៏បានធ្វើការថ្លែងអំណរគុណ...
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះបានធ្វើការ ប្រកាសប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងទាញយកសេរីភាពមកវិញនូវ តំបន់ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់រុស្សីកន្លងមករួមមានទាំងតំបន់ Donetsk និង Lugansk ផងដែរ។ សេចក្តីថ្លែងការណ៍របស់ លោកប្រធានាធិបតីបានធ្វើឡើង ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី របាយការណ៍ដែលបញ្ជាក់ថា យោធារបស់អ៊ុយក្រែនបានធ្វើការបាញ់កាំភ្លើងធំ ទៅលើតាមអគារស្នាក់នៅអគារផ្សារទំនើប និងមន្ទីរពេទ្យជាច្រើនកន្លែងក្នុងតំបន់ Donetsk។ លោក...
មូស្គូ៖ ប្រទេសរុស្សី បានធ្វើការចោទប្រកាន់ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញថា បានធ្វើការដាក់ពង្រាយ កងកម្លាំងយោធារបស់ខ្លួន ស្ទើរតែជាងពាក់កណ្តាល ឬប្រមាណជា ១២៥ ០០០នាក់ទៅកាន់តំបន់ Donbass ដែលជាតំបន់ជម្លោះជាមួយ នឹងរុស្សីនៅក្នុងតំបន់ភាគខាងកើត នៃប្រទេស។ គួរឲ្យដឹងដែរថា ចាប់តាំងតែពីឆ្នាំ២០១៤មកតំបន់ Donbass នេះគឺជាតំបន់ដែលយោធា រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន បានធ្វើការប្រយុទ្ធប្រឆាំងយ៉ាងខ្លាំង ជាមួយនឹងក្រុមសកម្មប្រយុទ្ធ...