Meta ដែលមានឈ្មោះដើមហៅថា Facebook បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងស្តង់ដារសហគមន៍សម្រាប់អ្នកសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានបែងចែកចេញជាពីរវគ្គ ដែលវគ្គពេលព្រឹកគឺសម្រាប់អ្នកសារព័ត៌មាន ចំណែកឯវគ្គពេលរសៀលសម្រាប់បណ្ដាតំណាងអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលនានា។ សម្រាប់ថ្នាក់សិក្សាពេលព្រឹក ដែលបានចូលរួមដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សមាគមសម្ពន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja) និងក្លឹបអ្នកកាសែតកម្ពុជា(CCJ) យើងឃើញថាមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានក្នុងស្រុកចំនួន ១០០ នាក់។ ប្រធានបទដែលបានលើកឡើងរួមមាន៖ ការលើកកំពស់ការយល់ដឹងអំពីស្តង់ដារសហគមន៍របស់ក្រុមហ៊ុន Meta...
យោងតាមរបាយការណ៍ទិន្នន័យផ្ដល់អោយដោយក្រុមហ៊ុន Meta នាថ្ងៃទិវា Emoji ពិភពលោកឆ្នាំ 2022 បានឱ្យដឹងថា Emoji ដែលត្រូវប្រើប្រាស់យ៉ាងពេញនិយមបំផុត នៅលើបណ្តាញសង្គមFacebookពីសំណាក់អ្នកប្រើប្រាស់គ្រប់វ័យ ចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ ក្នុងប្រទេសកម្ពុជានោះ គឺរូប បេះដូងពណ៌ក្រហម ។ ចំណែកឯ Emoji ដែលទាក់ទងនឹងសកម្មភាពកម្សាន្តដែលពេញនិយមបំផុតនោះ...
ម៉ូស្គូ៖ តុលាការក្រុងមូស្គូ បានសម្រេចហាមឃាត់ Facebook និង Instagram ក្នុងប្រទេសរុស្ស៊ី ដោយដាក់ស្លាកក្រុមហ៊ុនមេ នៃបណ្តាញសង្គមទាំងពីរ របស់ក្រុមហ៊ុន Meta Platforms Inc. ថាជាបណ្ដាញសង្គម “ជ្រុលនិយម”។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា ការិយាល័យអគ្គរដ្ឋអាជ្ញា នៃប្រទេសរុស្ស៊ី បានឲ្យដឹងថា ពាក្យបណ្តឹងនេះមានគោលបំណង ការពារជនជាតិរុស្ស៊ីពី...
ម៉ូស្គូ៖ ការត្រួតពិនិត្យរដ្ឋរបស់រុស្ស៊ី កាលពីថ្ងៃសុក្របានប្រកាសថា ខ្លួនកំពុងបិទដំណើរការ Facebook នៅក្នុងប្រទេស ដោយលើកឡើង ពីការបិទបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ជាច្រើនពីវេទិកា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ABC។ ស្ថាប័នត្រួតពិនិត្យរដ្ឋ Roskomnadzor បានអះអាងថា ខ្លួនកំពុងចាត់វិធានការនេះ ដោយសារតែការរំលោភលើសេរីភាព នៃការនិយាយដោយ Facebook ដោយលើកឡើង ពីការបិទបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ជាច្រើនពីវេទិកា។...
គ្មានអ្វីត្រូវលាក់បាំង ដែលការវិភាគទិន្នន័យស្វ័យប្រវត្ដិ និងបច្ចេកវិទ្យាវៃឆ្លាត បានចូលរួមចំណែកយ៉ាងសំខាន់នូវគ្រប់ស្ថានការណ៍ក្នុងជីវភាពរស់នៅរបស់យើង រួមទាំង ការសម្រេចបង្ហោះពាណិជ្ជកម្មលើ Facebook feed (Facebook algorithm) ដែលជាយានឈានសម្រេចជោគជ័យចំពោះយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មនៅទូទាំងសកលលោក។ ទិកនិកវិភាគទិន្នន័យស្វ័យប្រវត្ដិរបស់ Facebook គ្របដណ្ដប់គ្រប់តថភាពទាំងអស់ ចាប់ពីការរៀបចំថវិកាធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាពរហូតដល់ពាក្យពេចន៍ ឬឃ្លោងឃ្លាផុសលើផ្ទាំងពាណិជ្ជកម្មដោយស្វ័យប្រវត្ដិ ដែលធ្វើឱ្យវាកាន់តែងាយស្រួល និងសន្សំសំចៃសម្រាប់រាល់អាជីវកម្មនីមួយៗក្នុងការបាញ់ឆ្ពោះអតិថិជនគោលដៅនៅលើ Facebook, Instagram និង Messenger។...
បរទេស៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានស្តីបន្ទោសទៅលើនាយកប្រតិបត្តិរបស់ក្រុមហ៊ុម Facebook គឺ លោក Mark Zuckerberg នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់នាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសង្គមរូបនេះថាជា “ឧក្រិដ្ឋជន” ចំពោះការបរិច្ចាគថវិកាចំនួន ៤០០ លានដុល្លារដល់ការិយាល័យបោះឆ្នោតក្នុងតំបន់កាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ថា Facebook បានផ្លាស់ប្តូរឈ្មោះសាជីវកម្មរបស់ខ្លួន ទៅជា Meta ដែលជាផ្នែកមួយ នៃម៉ាកយីហោថ្មីដ៏សំខាន់ ។ ក្រុមហ៊ុនបានឲ្យដឹងថា វានឹងកាន់តែប្រសើរឡើង “រួមបញ្ចូល” នូវអ្វីដែលខ្លួនធ្វើ ព្រោះវាពង្រីកការឈានទៅដល់ លើសពីប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅក្នុងវិស័យ ដូចជា ការពិតនិម្មិត...
អាមេរិក៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Facebook បានប្រកាសពីម៉ាកយីហោ របស់ក្រុមហ៊ុនឡើងវិញ ដោយប្តូរឈ្មោះវាថា Meta ដើម្បីនាំយកកម្មវិធី និងបច្ចេកវិទ្យាផ្សេងៗ មកបញ្ចូលគ្នាជាផ្លូការ បន្ទាប់បណ្តាញសង្គមធ្លាប់ប្រកាស បានកន្លងមកយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ សេចក្តីប្រកាសមួយនៅសន្និសិទ Facebook Connect ស្ថាបនិក Facebook លោក Mark Zuckerberg...
បរទេស ៖ យោងតាមការរបាយ ការណ៍បកអាក្រាត Facebook ដែលមានឈ្មោះថា Facebook Papers នឹងត្រូវយកមកចេញ ផ្សាយដោយទូរទស្សន៍ BBC បានឲ្យដឹងថា ក្រុមហ៊ុនបណ្តាញសង្គម យក្សមួយនេះ កំពុងតែជួបបញ្ហាប្រឈមខ្លាំងមែនទែន ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងព័ត៌មានមិនពិតនៅក្នុងប្រទេសឥណ្ឌា ។ កាសែតញូវយ៉កថាម ក៏បានចេញផ្សាយស្រដៀងគ្នា ដែរថា បញ្ហានេះហាក់ដូច...
បរទេស ៖ មេបញ្ជាការកងទ័ពរបស់ថៃ បានដាក់ពាក្យបណ្តឹងប្រឆាំង នឹងអ្នកប្រើប្រាស់បណ្តាញសង្គមមួយ ដែលបានបង្ហោះថា រដ្ឋប្រហារយោធា កំពុងកើតឡើង ដោយមានគម្រោងជំនួស ឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា ជាមួយឧត្តមសេនីយ៍ Apirat Kongsompong ជានាយករដ្ឋមន្ត្រី។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍...