យើងសូមណែនាំអំពីកម្មវិធីមួយ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៤ និងរៀបចំដោយ សភាយុវពាណិជ្ជករកម្ពុជា សាខា ភ្នំពេញដែលមានឈ្មោះថា JCI Breakfast Talk ដែលជាកម្មវិធីប្រមូលផ្តុំ ទៅដោយម្ចាស់អាជីវកម្ម សហគ្រាស សហគ្រិន អ្នកជំនាញពាណិជ្ជកម្ម និងអ្នកធ្វើការតាមស្ថាប័ននានា និងនិស្សិតដែលចង់ចាប់ផ្តើមអាជីវកម្ម។ អ្នកដែលចូលរួមនឹងទទួលបាន អត្ថប្រយោជន៍៣ធំៗ៖ -ទី១៖ ការចែករំលែកចំណេះដឹង ទាក់ទងនឹងពាណិជ្ជកម្ម អាជីវកម្ម...
គម្រោង “ចិត្តលើផ្លូវ Mind On Mile” គឺជាគម្រោងថ្មីមួយ របស់ សភាយុវពាណិជ្ជករកម្ពុជា សាខាភ្នំពេញ ដែលបង្កើតឡើង ដើម្បីលើកកម្ពស់ស្មារតីផ្លូវចិត្ត និងលើកទឹកចិត្ត ក៏ដូចជាបង្កើតទម្លាប់ថ្មី ដល់អ្នកចូលរួមទាំងអស់ កំឡុងពេលជំងឺ កូវីដ និង អូមីក្រុន រាតត្បាត ក្នុងប្រទេស ដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី 9...
ភ្នំពេញ៖ កម្មវិធី “អភិវឌ្ឍផ្លូវចិត្តដើម្បីជីវិតកុមារកម្ពុជា” ដែលរៀបចំឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក (JCI Cambodia-Tuol Kork) ក្នុងការរៃអង្គាសថវិកា ដើម្បីជួយដល់កុមារកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។ គួរឲ្យដឹងថា កម្មវិធីនេះជាគំនិតផ្តួចផ្តើម របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក ដើម្បីរៃអង្គាសថវិកា និងក្នុងគោលបំណងសំខាន់ៗបី៖-បង្កើនលំនឹងផ្លូវចិត្ត កាត់បន្ថយភាពតានតឹង...
ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ (JCI Cambodia Chbar Ampov) នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ នឹងរៀបចំកម្មវិធី “ជជែកអំពីទម្លាប់លើសុវត្តិភាព ចំណីអាហារ” លើកទី២ (Food Safety Talk Show) ដើម្បីចែករំលែកនូវចំណេះដឹង ពាក់ព័ន្ធនឹងចំណីអាហារ ដែលអ្នកមិនធ្លាប់បានដឹង ។...
ភ្នំពេញ៖ តាមការគ្រោងទុក សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សាខាភ្នំពេញ (JCI Phnom Penh Chapter) កាលពីចុងខែមករា ឆ្នាំ២០២១ បានប្រារព្ធពិធី Orientation Day បន្ទាប់ពីការប្រកាសជាផ្លូវការ បេក្ខភាព៣០រូប ដែល ត្រូវបានជ្រើសរើស ជាបេក្ខជន បេក្ខនារី នៃកម្មវិធី Young...
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល នៃសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) កាលពីពេលថ្មីៗនេះ បានរៀបចំពិធីប្រកាសផ្ទេរ និងតំឡើងតំណែង ទៅអោយ កញ្ញា សែ សម្ផស្ស ជាប្រធានសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ ក្នុងអាណត្តិថ្មី ទី១១ ឆ្នាំ២០២១ ជំនួសលោកស្រី...
បាត់ដំបង៖សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើការចុះចែក គ្រាប់ពូជបន្លែស្តាជីវភាព ជូនដល់ប្រជាកសិករដែលរងគ្រោះ ដោយទឹកជំនន់ចំនួន ១៦៣១ គ្រួសារនៅ ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ លោក ងួន រតនះ អភិបាល នៃគណអភិបាល ខេត្តបាត់ដំបង និង លោកឧកញ៉ា ឡេង សុគា...
ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ឬ JCI Cambodia បានរៀបចំនូវកម្មវិធី “កញ្ចប់១ ក្តីស្រលាញ់” ដោយនឹង ផ្តល់នូវគ្រាប់ពូជបន្លែ មួយចំនួន ចែកជូនដល់ប្រជាកសិករ ចំនួន ១៦៣១គ្រួសារ មកពីស្រុក៤ ក្នុងខេត្តបាត់ដំបង ដែលរងការបំផ្លិចបំផ្លាញ ផលដំណាំ ដោយទឹកជំនន់ កាលពីពេលកន្លងទៅ ។...
ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាស ការពន្យាពេល នៃការប្រារព្ធកម្មវិធី ខួប១០ឆ្នាំ JCI Phnom Penh ជាបណ្តោះអាសន្ន ដោយផ្អែកលើស្ថានភាព នៃជំងឺកូវីដ១៩ និងយោងតាម សេចក្តីប្រកាស របស់រាជរដ្ឋាភិបាលកម្ពុជា ។...
កំពង់ស្ពឺ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ចុះចែកអំណោយសប្បុរសធម៌ ជាស្បៀងអាហារ ថ្នាំសង្កូវ និងរបស់ប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនៅខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃចន្ទ័ ទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ ។ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា Junior Chamber International Cambodia ហៅកាត់ថា JCI Cambodia បានរៀបចំគម្រោងមនុស្សធម៏មួយ មានឈ្មោះថា «កញ្ចប់១ ក្តីស្រលាញ់១» ដែលបានប្រព្រឹត្តនៅក្នុងបរិវេណ សាលាបឋមសិក្សាអំពែភ្នំ ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមរយ:គម្រោង មនុស្សធម៌នេះ JCI Cambodia បាននាំយកនូវ ស្បៀងអាហារមួយចំនួន ដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ចំនួន ១៤០០ គ្រួសារ ដែលមកពីស្រុកចំនួន ៤ ដូចជាស្រុកច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកាកបាទក្រហម ប្រចាំខេត្តកំពង់ស្ពឺ ផងដែរ។ គួរជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបាននឹង កំពុងប្រឈមជាមួយនឹង គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតាមបណ្តាលខេត្ត មួយចំនួន ដែលធ្វើឲ្យបងប្អួនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានបាត់បង់នូវជម្រក ដំនាំចំការ សត្វចិញ្ជឹម និងធនធាន ជាច្រើនទៀត បណ្តាលឲ្យខ្វះខាត នូវគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការ ចាំបាច់ប្រចាំថ្ងៃ។ ដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹង ភាពខ្វះខាត និងដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយ នូវផលលំបាកនេះ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញដោយ លោកឧកញ្ញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិនៃJCI Cambodia ឆ្នាំ2020 និងក្រោមការដឹកនាំ ដោយប្រធានគម្រោង លោក ឃឹម ប៊ុនឡែន ដែលបានកៀងគរ ជាជំនួយថវិកា សប្បុរសធម៌ពីសំណាក់ សមាជិកសមាជិកា សប្បុរសជនទាំងក្នុងនិងក្រៅស្រុក បណ្តារដៃគូរពាក់ព័ន្ធ និងក្រុមហ៊ុននានា ដោយស្មារតីរួបរួមសាមគ្គី ជាជនរួមជាតិខ្មែរ រួមសុខ រួមទុក្ខ ក្នុងស្ថានភាពនេះយើងបានប្រមូល ឬកៀងគរនូវថវិកា បានចំនួន សរុបប្រមាណ ៣៥,០០០ដុល្លាសហរដ្ឋអាមេរិក (USD 35, 000) សម្រាប់គម្រោងឧបត្ថម្ភ សប្បុរសធម៌លើកទី១ នៅខេត្តកំពង់ស្ពឺនេះ ក្នុងរយះពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ នេះបើយោងតាម ប្រសាសន៍របស់លោក ឃឹម ប៊ុនឡែន ប្រធានគម្រោងមនុស្សធម៌ «កញ្ចប់១ ក្តីស្រលាញ់១» កាលពីព្រឹក ថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ ក្នុងកម្មវិធី ចុះចែកអំណោយ សប្បុសធម៌ ជាស្បៀងដល់ប្រជាពលរដ្ឋ ១៤០០ គ្រួសារនេះ ក៏មានការសហការ គាំទ្រយ៉ាងសកម្មពីសំណាក់ កងនគរបាលខេត្ត ស្រុក តំបន់ និងមានចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ស្ពឺ ព្រមទាំង វត្តមានក្រុមការងារស្មគ្រចិត្ត យុវជនសកម្ម សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា និង ព្រមទាំងសិល្បករ សិល្បការនី និងប្រជាពលរដ្ឋ របស់យើងផងដែរ។ សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាគឺជាអង្គការអន្តរជាតិ មិនស្វែងរកប្រាក់ចំណញមួយ ដែលប្រមួលផ្តុំ ដោយពាណិជ្ជករ វ័យក្មេង អាយុចាប់ពី១៨ឆ្នាំដល់អាយុ៤០ឆ្នាំ ដែលកំពុងស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍ និងបង្កើតនូវផលវិជ្ជមាន ជាច្រើននៅក្នុងសង្គម៕