ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ ទាមទារឲ្យមានវិធីសាស្រ្ត មានលក្ខណៈស្ថាបនាពីអ្នកចូលរួម JCPOA អឺរ៉ុប ក្នុងកិច្ចប្រជុំទីក្រុងវីយែន
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានអំពាវនាវដល់អ្នកចូលរួមពីប្លុក អឺរ៉ុបក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដើម្បីរក្សាឥរិយាបថស្ថាបនា ក្នុងកិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃទី៦ ខែមេសា នៅទីក្រុងវីយែន។ គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោកហ្សារីហ្វ បានធ្វើការទាមទារនៅថ្ងៃសៅរ៍ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអង់គ្លេសរបស់លោក គឺលោក Dominic Raab តាមការចង់បានខាងលើនេះ។ យោងតាមរបាយការណ៍របស់អ្នកការទូតទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយដែលទាក់ទងទៅនឹងផែនការសកម្មភាពរួម (JCPOA) នៅក្នុងការអំពាវនាវ...